© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ដែលតែងតែតាមដានការផ្សាយផ្ទាល់នូវកម្មវិធីការប្រគុំតន្ត្រី Boostrong Rock 2K21 របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នឹងកាន់តែប្លែកអារម្មណ៍ជាមួយ នឹងវត្តមានឆាកតន្ត្រីនាសប្តាហ៍ថ្មីនេះ។ ខុសប្លែកពីសប្តាហ៍មុនៗ ដែលភាគច្រើនសុទ្ធសឹងតែមានវត្តមានការចូលរួមពីតារាចម្រៀង តារាសម្តែងនានា ប៉ុន្តែដោយឡែកសម្រាប់ថ្ងៃសៅរ៍នេះដែរ ពីកម្មវិធីក៏នឹងនាំយកនូវចំណងដៃដ៏អស្ចារ្យមួយ គឺការចូលរួមពីកំពូលតារាចម្រៀងរ៉េបយុវវ័យរហូតដល់ទៅ៥រូប។ កំពូលបទចម្រៀងបែបរ៉េបជាច្រើនបទ ដែលកំពុងតែទទួលបានការគាំទ្រជាច្រើនលាននាក់នៅលើបណ្តាញយូធូប នឹងត្រូវបានលើកយមកធ្វើការបកស្រាយដោយសំនៀងដ៏ពីរោះជាប់ចិត្តពី DJ Rapper ទាំង៥រូបនេះដែរ។ ក្នុងនោះ រួមមានដូចជា លោក Heng ដៃគូរួមគ្នានឹងលោក Ran , លោក King Chi, លោក MC Sey, និងលោ់ក Meezy ដែលសុទ្ធសឹងតែជាជើងខ្លាំងដែលមានទេពកោសល្យ និងបទពិសោធន៍ច្រើនឆ្នាំក្នុងទឹកដមសំនៀងរ៉េបគួរឲ្យជាប់ចិត្ត។
តារាកិត្តិយស លោក Heng ដៃគូរួមគ្នានឹងលោក RAN
តារាកិត្តិយស លោក King Chi
តារាកិត្តិយស លោក MC Sey
ពួកគាត់ទាំង៥រូប នឹងត្រៀមរួចរាល់ក្នុងការបញ្ចេញសមត្ថភាពនៃការរ៉េបឲ្យអស់ពីបេះដូង ដើម្បីធ្វើយ៉ាងណាឲ្យសុីទៅនឹងចង្វាក់ភ្លេងជាមួយនឹងឧបករណ៍តន្ត្រីដ៏ច្រើនសំបូរបែប។ ជាមួយនឹងគ្នានឹងការស្វាគមន៍ពីកំពូលRapperខាងលើ ក្នុងនោះ ក៏មានការចូលរួមពីវត្តមានតារាស្រីស្អាតមួយរូប គឺ កញ្ញា DJ Vocka ដែលមានជំនាញ និងទេពកោសល្យក្នុងការចាក់បទភ្លេង ដោយរួមបញ្ចូលគ្រប់ទម្រង់ទៅតាមចង្វាក់រ៉េប ។
តារាកិត្តិយស លោក Meezy
តារាកិត្តិយស កញ្ញា DJ Vocka
ចង់ដឹងថា តើការបកស្រាយចម្រៀងបែបរ៉េប ពីកំពូលRapper ទាំង៥ខាងលើ អមដោយការច្របាច់ចូលនូវការចាក់បទភ្លេងពីស្រីស្អាតDJ Vocka នឹងពីរោះយ៉ាងណានោះ សូមរង់ចាំការផ្សាយផ្ទាល់នៅក្នុងកម្មវិធីតន្ត្រី Boostrong Rock 2k21 នៅថ្ងៃសៅរ៍ ទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ