© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការទន្ទឹងរង់ចាំទស្សនាកម្មវិធីកម្សាន្តនារសៀលថ្ងៃសុក្រនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន បានមកទៀតហើយ សម្រាប់សប្តាហ៍ថ្មីនេះ នៅក្នុងកម្មវិធីការប្រគុំតន្ត្រីAD Concert 2021។ ទស្សនិកជន នឹងទទួលបាននូវការទស្សនាការបកស្រាយចម្រៀងពីតារាចម្រៀងស្រីយុវវ័យមួយរូប ដែលកំពុងហក់ខ្លាំងលើប្រជាប្រិយភាពខ្លួននាពេលបច្ចុប្បន្ននោះ នោះគឺ កញ្ញា រ៉ាប៊ី។ អមជាមួយនឹងក្បាច់រាំដ៏សិចសុី និងទឹកដមសំឡេងដ៏ពីរោះរបស់កញ្ញា នៅក្នុងការនាំយកនូវកម្រងបទចម្រៀងមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបទផងដែរ។
តារាកិត្តិយស កញ្ញា រ៉ាប៊ី
ទន្ទឹមនឹងការស្វាគមន៍វត្តមានតារាស្រីរាងតូចច្រលឹងរូបនេះ ហ្វេនៗក៏នឹងរីករាយជាមួយសំណើចវោហារដែលមិនចេះរីងស្ងួត ពីតារាសិល្បៈស្រីមួយរូប ដែលភាគច្រើនត្រូវបានគេស្គាល់កញ្ញាតាមរយៈកម្មវិធីកម្សាន្តខ្លីៗនានានៅលើកញ្ចក់ទូរទស្សន៍ នោះគឺ កញ្ញា សុភ័ក្រ កុសុម៉ា។ កញ្ញា នឹងនាំយកនូវចំណីអារម្មណ៍ ភាពសប្បាយរីករាយ សើចអស់ទុក្ខកង្វល់ពីការសម្តែង ក៏ដូចជាការបកស្រាយចម្រៀងអមកាយវិការក្រមិចក្រមើមគួរឲ្យចង់ទស្សនា។
តារាកិត្តិយស កញ្ញា សុភ័ក្រ កុសុម៉ា
លើសពីនេះទៀត កញ្ញា រ៉ូលីន តារាពហុសំលេង ដែលមានទេពកោសល្យក្នុងការបកស្រាយបទចម្រៀងបានគ្រប់ទម្រង់ គ្រប់សំលេង មិនថាបទពីដើម ឬសម័យ ក៏នឹងចូលខ្លួនមកបន្ថែមឲ្យកម្មវិធីតន្ត្រីទាំងមូល កាន់ទទួលបានភាពរីករាយ សប្បាយ សាយអារម្មណ៍ផងដែរ។ ចុងក្រោយ ក៏នឹងមានការចូលរួមពីតារាសិល្បៈប្រុសមួួយរូបទៀត គឺលោក គង់ សុធារិទ្ធ ដែលលោកមិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ ថែមទាំងអាចបកស្រាយបទចម្រៀងបានពីរោះៗទៀតផង។
តារាកិត្តិយស កញ្ញា រ៉ូលីន
តារាកិត្តិយស លោក គង់ សុធារិទ្ធ
ដូចនេះ សូមកុំឲ្យពេលវេលារីករាយជាមួយក្រុមគ្រួសារ ក៏ដូចដាមិត្តភក្តិតាមរយៈការទស្សនាកម្មវិធីតន្ត្រីAD Concert 2021 សប្តាហ៍ថ្មីនេះរំលងផុតទៅ សូមរង់ចាំការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិននៅថ្ងៃសុក្រទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៧ យប់តទៅ៕
ឧបត្ថម្ភផ្តាច់មុខដោយ៖
AD ម្ភៃឆ្នាំនៅកម្ពុជា !
AD សម្បូរវីតាមីន ! ញុំា AD ជួយពង្រឹងប្រព័ន្ធការពារ! ធ្វើឲ្យរាងកាយរឹងមាំ!
AD ឈ្នះរង្វាន់អស់ស្ទះ !
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ