© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សប្ដាហ៍ដ៏ញាប់ញ័របានកើតឡើងហើយនាថ្ងៃទី ២៦ កញ្ញា នេះ ការប្រកួតដ៏កក្រើករវាងជើងខ្លាំងទម្ងន់ធ្ងន់ អមគូខ្សែក្រវាត់ដ៏អស្ចារ្យ នៅលើសង្វៀន Ganzerg Onestrike នៃស្ថានីយទូរទស្សន៍ PNN ។ អ្នកប្រយុទ្ធក្រុងអង្គរ សេក គឹមសាន្ត បានឡើងមកដល់វគ្គនេះ ត្រូវប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រទល់និង អ្នកប្រដាល់មុខស្រស់វាយក្បាច់ បឺត សង្ឃឹម តើនរណាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ះជាមួយ ប៊ុន សុធា?
ឈាមដល់ជំនួបគូខ្សែក្រវាត់PNN ក៏មានរៀបចំការប្រកួតម៉ារ៉ាតុន ដណ្ដើមងារជាជើងឯកទម្ងន់៦៥គីឡូក្រាម រវាង សេក ទីណា ប៉ះ ភិន សុទី រីឯ សៀក គង់រាជ ប្រកួតនិង ថៃ ប៊ុនហាន ។ ការប្រកួតដែលលោកអ្នកទន្ទឹមរង់ចាំ ការជួបគ្នារវាងអ្នកប្រយុទ្ធទម្ងន់យក្ស បានកើតឡើងរវាង អ្នកប្រយុទ្ធជំនាន់ថ្មីចិត្តសឿង ឈឿង ល្វៃ លកលៃដណ្ដើមជ័យពី អ្នកប្រដាល់កណ្ដាប់ដៃថ្មខាបលោហិត ឈួន រិទ្ធី ។
កុំភ្លេចរង់ចាំទស្សនាកម្មវិធី Ganzberg One Strike ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ផេកផ្លូវការ Ganzberg និងផេក PNN Sports នាថ្ងៃអាទិត្យ ទី២៦ កញ្ញា ចាប់ពីម៉ោង១រសៀលតទៅ។ Ganzberg One Strike ទទួលបានការឧបត្ថម្ភពិសេសផ្ដាច់មុខដោយ ស្រាបៀរហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្នះមេដាយកម្រិតពិភពលោក២០២១៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ លី ហួរ