© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងថៃល្បីៗជាច្រើនរូប តែងតែមានវត្តមានជាតួអង្គសម្តែងនៅក្នុងរឿងភាគប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិន។ ភាគច្រើន សុទ្ធសឹងតែជាដៃគូសម្តែងដែលបានឆ្លងកាត់ការសម្តែងមកជាថ្រើនរឿង ដែលក្នុងនោះ កំពូលតារាសម្តែងប្រុស លោក Nadech Kugimiya ហាក់កំពុងតែទទួលបានការគាំទ្រខ្លាំងពីហ្វេនៗមិនថាក្នុង ឬក្រៅស្រុក។ ជាមួយនឹងការមកដល់នៃខ្សែភាពយន្តភាគថៃថ្មីជាបន្តទៀតនេះ Nadech នឹងផ្លាស់ប្តូរដៃគូសម្តែងស្រីវ័យក្មេងមួយរូបទៀត ដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ទឹកមុខពោរពេញដោយមន្តស្នេហ៍ ។ នោះគឺ កញ្ញា Bow Malada Susri ដែលនឹងរួមគ្នាបង្កើតបានសាច់រឿងគូស្នេហ៍បែបកម្លោះក្រមុំនៅស្រុកស្រែជនបទ។
«ស្នេហ៍ក្រមុំឦសាន» គឺជាខ្សែភាពយន្តភាគថៃថ្មី ដែលភីអិនអិន នឹងធ្វើការចាក់ផ្សាយជូនទស្សនាបន្ទាប់ពីរឿង «របាំងស្នេហ៍ វគ្គពីរ» ត្រូវបានបញ្ចប់ទៅ។ ទស្សនិកជន នឹងទទួលយកនូវបទពិសោធន៍សាច់រឿងថ្មី ដែលឆ្លុះបញ្ចាំងពីការរស់នៅតាមបែបជីវភាពស្រុកស្រែ ប៉ែកភូមិភាគឥសាន្ត និងបង្ហាញពីរសជាតិជីវិតស្នេហាដ៏ជក់ចិត្ត លាយឡំនឹងសំណើចកំប្លុកកំប្លែងពីតួអង្គជាច្រើន ជាពិសេស គឺតួឯកស្រីវ័យក្មេង កញ្ញា Bow តែម្តង។
«ស្នេហ៍ក្រមុំឦសាន» គឺបង្ហាញពីជីវិតបុរសម្នាក់ដែលមានដើមកំណើតមកពីភូមិអ៊ីសានហើយត្រូវបានផ្លាស់មកធ្វើការនៅទីក្រុងបាងកក។ ថ្ងៃមួយមិត្តស្រីរបស់គាត់បែកគ្នាជាមួយគាត់។ គីវសម្រេចចិត្តត្រលប់ទៅភូមិអ៊ីសានរបស់គាត់ជាកន្លែងដែលគាត់បានជួបក្មេងស្រីម្នាក់ឈ្មោះជុមភូ។ ដំបូង គីវ និង ជុមភូ មិនចុះសម្រុងនឹងគ្នា និងឈ្លោះប្រកែកគ្នាគ្រប់ពេលទេព្រោះ គីវ ចង់លក់ដីរបស់ជីដូនគាត់ដែលត្រូវបានកាន់កាប់ដោយ ជូមភូ ដែលធ្វើការនៅទីនោះ។ ពេលវេលាកន្លងផុតទៅ គីវ ចាប់ផ្តើមឃើញភាពស្មោះត្រង់របស់ ជុមភូបន្តិចម្តងៗ ។
ចង់ដឹងថា តើទំនាក់ទំនង់រវាងតួអង្គ គីវ និងជុមភូ ក្រមុំជនបទ នឹងបង្ហាញនូវដំណើរសាច់រឿងបែបណាខ្លះតាំងពីដើមរហូតដល់ចប់នោះ សូមកុំភ្លេចតាមដានទស្សនានៅក្នុងរឿង «ស្នេហ៍ក្រមុំឦសាន» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ