© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អតីតកាលបានធ្វើឲ្យលីវអើ ត្រូវទទួលទោសពីស្តេចជំនាន់មុន ក្នុងការមិនឲ្យនាងអាចចូលទៅរស់នៅក្នុងព្រះរាជវាំងដូចជាស្រីស្នំឯទៀតឡើយ។ ទោះបីជា លីវអើ និងបុត្រា បានសាងគុណសម្បត្តិមហាសាលយ៉ាងណា ក៏នៅតែមិនបានទទួលការគាំទ្រពីក្រុមមន្ត្រីថ្នាក់ខ្ពស់ទាំងអស់នោះទេ។ លីវអើ ហេតុតែជានារីមានចិត្តស្មោះត្រង់ និងមិនលោភលន់ សុខចិត្តធ្វើតាមរាជបញ្ជារ ទៅរស់នៅក្នុងព្រះវិហារដើម្បីមើលថែផ្នូរអធិរាជរយៈពេល៣ឆ្នាំ។ ព្រះរាជាជាស្វាមី មិនដាច់ឲ្យលីវអើ ចាកចេញពីទ្រង់ឡើយ ប៉ុន្តែដើម្បីរាជបណ្តាំ និងច្បាប់ទម្លាប់នគរ គឺត្រូវតែកាត់ចិត្ត។
នៅពេលដែលលីវអើ និងប្អូនស្រីធម៌ ចាកចេញពីព្រះរាជវាំងទៅរស់នៅព្រះវិហារ ពួកគេបានជួបនឹងរឿងរ៉ាវជាច្រើនមានទាំងជំងឺឆ្លង និងការលួចធ្វើឃាតពីក្រោយខ្នងទៀតផង។ លីវអើ និងវ័នអើ នៅក្នុងព្រៃពេលទៅរកស្បៀងក្រៅព្រះវិហារ បានជួបនឹងបុរសមានជំងឺអុជស្វាយម្នាក់ដេកដួលតែម្នាក់ឯង ដោយគ្មានអ្នកណាហ៊ានចូលទៅជួយទេ។
លីវអើ ជាមនុស្សចិត្តធម៌ មានមេត្តា ក៏បាននាំបុរសម្នាក់នោះទៅព្យាបាលនៅឯព្រះវិហារ។ ដំណឹងដែលលីវអើ ចេះព្យាបាលជំងឺអុជស្វាយ ត្រូវបានសាយភាយពេញមួយនគរ លេចលឺទៅដល់ក្រុមមន្ត្រីព្រះរាជវាំង។
តើដំណើរសាច់នឹងបកស្រាយលម្អិតបែបណាទៀត ពីការលះបង់របស់ស្រ្តីក្លាហានដូចជាតួអង្គ លីវអើនេះ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «ម្ចាស់ក្សត្រីយ៍រាជវង្សសុង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ