© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បច្ចុប្បន្ននេះកម្មវិធីពោរពេញដោយប្រជាប្រិយភាពសម្រាប់កុមារតូចៗប្រចាំស្ថានីយទូរទស្សន៍ភីអិនអិន គ្រួសាររីករាយ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ប្អូនៗតូចៗអោយចង់មកចូលរួមលេងបង្ហាញពីសម្ថភាព និងភាពក្លាហានរបស់ខ្លួន តាមរយៈការលេងហ្គេមសប្បាយៗ ហើយទទួលបានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
នៅសប្តាហ៍នេះពីកម្មវិធីបានស្វាគមន៍កុមារីមួយរូបទៀតហើយ មានឈ្មោះថា ឆាយ លីនដាមេត្តា។ មេត្តាជាក្មេងស្រីស្លូត សុភាព និងឈ្លាសវៃមួយរូប ជាពិសេសប្អូនពិតជាក្លាហានដែលហ៊ានឡើងមកបញ្ចេញសមត្ថភាពរបស់ខ្លួន ដោយមិនមានការភ័យតក់ស្លុតសោះឡើយ។
បើទោះបីជានេះជាលើកទីមួយសម្រាប់ប្អូនក៏ពិតមែន ប៉ុន្តែ មេត្តា ពោរពេញទៅដោយក្តីសង្ឃឹមច្រើនក្នុងការក្រសោបយករង្វាន់ពីកម្មវិធី។ ចង់ដឹងថាតើក្តីរំពឹងដ៏មុតស្រួចមួយនេះប្អូនអាចសម្រេចបំណងប្រាថ្នាដែរឬទេ? មានតែរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា វេលម៉ោង ៧:៣០នាទីយប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធី គ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ឆាតមកកាន់ទំព័រហ្វេសប៊ុគផ្លូវការរបស់ភីអិនអិន Pnn-Tv Cambodia។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ។
អ្វីដែលសំខាន់មួយទៀតនោះគឺកម្មវិធី «គ្រួសាររីករាយ» ក៏បានផ្តល់ឱកាសដល់មាតា បិតា ឬអាព្យាបាល ចូលរួមលេងដោយគ្រាន់តែឆ្លើយនូវសំនួរងាយៗតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ភីអិនអិន PNN Tv Cambodia ដែលមានការផ្តល់ជូនសំនួរថ្មីរៀងរាល់ថ្ងៃអាទិត្យ និងប្រកាសលទ្ធផលសម្រាប់អ្នកឈ្នះនៅថ្ងៃសៅរ៍។ កុំភ្លេចចូលរួមលេង រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត