© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាការពិតណាស់ កម្មវិធីកម្សាន្តសប្បាយរបស់ ស្ថានីយទូរទស្សន៍ភីអិនអិន Freshy Winner តែងតែចែករំលែកជូននូវភាពសប្បាយរីករាយគ្រប់រូបភាពទាំងអស់ទៅដល់ទស្សនិកជន អោយបំបាត់នូវភាពហត់នឿយដែលបានបំពេញរយៈពេលពេញមួយសប្តាហ៍។
ឈានចូលមកដល់សប្តាហ៍ថ្មីគ្រាន់តែដឹងពីវត្តមានរបស់តារាកិត្តិយសទាំងបួនដួងភ្លាមជឿជាក់ថាទស្សនិកជននឹងបានសើចទ្វេរដង ដោយសារតែពួកគាត់ជាអ្នកកំប្លែងស្រាប់ គួបផ្សំជាមួយការស្លៀកពាក់បែបវ័យចំណាស់ និងពាក្យពេជន៍សំណើចជាច្រើនផងនោះនឹងញុំាងកម្មវិធីទាំងមូលអោយកាន់តែទទួលបានភាពសប្បាយរីករាយ។
តារាកិត្តិយសទាំងបួនដួងរួមមាន៖ អ្នកនាង កាតុ ចាប់ដៃគូជាមួយកញ្ញា រ៉ូលីន ស្ថិតក្នុងក្រុមទឹកប៉ោម និងមួយក្រុមទៀតគឺមានវត្តមានរបស់លោក សុបិន្ត ចាប់ដៃគូជាមួយឌីជេ កាកា ស្ថិតក្នុងក្រុមក្រូចច្របាច់។ ឃើញថាមុនពេលចាប់ផ្តើមលេងហ្គេម តារាកិត្តិយទាំងបួនដួង រូមនិងពិធីករ ពិធីការនី ក៏បានផ្តោះផ្តងពាក្យសំដី និងរំលឹកឡើងវិញនូវរាល់អនុស្សាវរីយ៍កាលនៅពីក្មេង ធ្វើអោយកម្មវិធីទាំងមូលហាក់មានភាពរស់រវើក រីករាយ និងទទួលបានអារម្មណ៍ថ្មីមួយទៀតសម្រាប់ទស្សនិកជន។
តែបើក្រឡេកមកមើលការលេងហ្គេមវិញសង្កេតឃើញថាពួកគាត់ម្នាក់ៗសុទ្ធតែមានបទពិសោធន៍ចូលរួមលេងហ្គេមក្នុងកម្មវិធីនេះម្តងរួចមកហើយ ប៉ុន្តែនៅមានហ្គេមមួយចំនួនដែលមិនធ្លាប់បានលេងនៅឡើយ។ ដូច្នេះចង់ដឹងថាតើក្រុមមួយណាដែលអាចយកជ័យជម្នះលើការលេងហ្គេមទាំងនេះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីទាំងមូល នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
Freshy Winner នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត