© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ត្រឹមតែជាក្មេងស្រីទន់ខ្សោយ សុភាពរាបសារម្នាក់ សឹងតែធ្វើឲ្យគ្រប់គ្នាមិនអាចជឿបានថា នាងអាចគ្រប់គ្រងមុខជំនួញធំៗក្នុងសង្គមងងឹតបន្តពីឪពុករបស់នាង។ ជេនេត ស៊ូលះបង់ស្នេហាជាមួយនឹងដែនថៃ ហើយស្រវាចាប់រ៉េដោយយកធ្វើជាខ្នងបង្អែកក្នុងការរកសុីបន្តពីឪពុក។
ដៃគូជំនួញធំៗ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីជេនេតត្រូវបានប្រកាសជាផ្លូវការក្នុងតំណែងជាមេក្រុមម៉ាហ្វៀរ កាន់កាប់ផ្លូវរកសុីជំនួញគ្រឿងញៀន ដែលមានបងធំជាច្រើននាក់នៅពីក្រោយការពារ។ រ៉េ នៅតែដាក់ចិត្តការពារ ស្រឡាញ់ជេនេតអស់ពីចិត្ត ហើយដោយសារតែស្នេហាធ្វើឲ្យគេរើសយកជេនេត ភ្លេចគិតពីឪពុកខ្លួន។
ជេនេត ចាប់ផ្តើមមិនខ្វល់អ្វីទាំងអស់ សំខាន់នាងនឹងធ្វើយ៉ាងណាឲ្យអ្វីដែលឪពុកនាងខំសាងឡើង កាន់តែរឹងមាំ និងរីកធំធាត់។ ហេតុនេះ នាងមានតែសម្រេចចិត្តរើសយករ៉េ ជាជាងរើសយកដែនថៃ ដែលជាភ្នាក់ងារសម្ងាត់ប៉ូលីសកម្ចាត់គ្រឿងញៀន។ ការពិត នៅក្នុងចិត្តជេនេត គឺនាងនៅតែមិនដាច់អាល័យចំពោះដែនថៃនោះទេ នាងព្យាយាមដកចិត្តពីបុរសម្នាក់នេះ ដោយយករ៉េមកបញ្ឈឺចិត្តដែនថៃ។
សង្គ្រាមស្នេហា និងមុខជំនួញ នឹងកាន់ក្តៅឡើងៗ រវាងជេនេត រ៉េ ដែនថៃ និងមេក្រុមប្រកួតប្រជែងរកសុីជំនួញសង្គមងងឹត។ តើដំណើរសាច់រឿងនៅភាគបន្ទាប់នេះ តួអង្គជេនេត នឹងដើរតួនាទីជាមេក្រុមម៉ាហ្វៀរដោយវិធីណា ទើបអាយកឈ្នះសត្រូវបាន? សូមរង់ចាំទស្សនានៅក្នុងរឿង «គុជនាគភ្លើង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ