© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាចម្ងល់មួយ សម្រាប់ទស្សនិកជនដែលកំពុងតែជក់ចិត្តតាមដានខ្សែភាពយន្តភាគថៃ រឿង« របាំងស្នេហ៍ វគ្គពីរ» ពីតួអង្គស្រី ក្លៃរ៉ុង និងតួអង្គប្រុស កាន់តាផុន។ ជាច្រើនឆ្នាំកន្លងផុតទៅ ឈាមមួយតំណក់ដែលកែវចៃបានបន្សល់ទុកឲ្យយាយសំពៅចិញ្ចឹមបានធំធាត់ឡើងមកជាមួយនឹងពាក្យនិន្ទា ជាកូនក្រៅខោ។ ចំណែកឯផាតថៃ ដែលជាអ្នកប្រកបអាជីពល្ខោនយីកេ និងក៏ជាគូស្នេហ៍របស់នាង ក៏បានចំណងដៃកូនស្រីដ៏ស្រស់ស្អាតមួយជាមួយនឹងប្រពន្ធដើម។
ជាអកុសល ថ្ងៃដែលប្រពន្ធរបស់ផាត់ថៃសម្រាលកូន ក៏ជាថ្ងៃដែលគេបាត់បង់កូននោះទៅវិញដែរ។ ជួនជាចៃដន្យ មានមនុស្សស្រីម្នាក់ ក៏សម្រាលកូនចំថ្ងៃជាមួយនឹងប្រពន្ធផាត់ថៃដែរ។ ដោយសារតែខ្លួនមិនចង់ទុកកូននោះចិញ្ចឹម ហើយគាប់ជួននឹងកូនស្រីរបស់ផាត់ថៃស្លាប់ផង នារីសោភនីនោះក៏បានសម្រេចចិត្តប្រគល់កូនស្រីបង្កើតខ្លួនទៅឲ្យដួងមុន្នីដែលជាប្រពន្ធរបស់ផាត់ថៃ។
គ្រប់យ៉ាង ត្រូវបានប្រែប្រួលត្រឹមតែមួយប៉ព្រិចភ្នែក ដោយការពិតនោះ ក្លៃរ៉ុង និងកាន់តាផុន គឺពិតជាមិនមែនមានឪពុកតែមួយនោះទេ។ ដួងមុន្នី គឺត្រឹមតែជាម្តាយចិញ្ចឹមរបស់នាងតែប៉ុណ្ណោះ។ តើដំណើរសាច់រឿងនៅភាគបន្ទាប់ទៀត ការពិតនឹងត្រូវលាតត្រដាងឲ្យច្បាស់បែបណា ពីប្រវត្តិពិតរបស់ក្លៃរ៉ុងនោះ? សូមបន្តតាមដានទស្សនានៅក្នុងរឿង« របាំងស្នេហ៍វគ្គពីរ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ