© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពេលវេលាដ៏ឈឺចាប់របស់ក្មេងស្រីម្នាក់ គឺអូនប៉ែង ដែលនាងតូចម្នាក់នេះបានក្លាយជាកូនកំព្រាឪពុកម្តាយត្រឹមពេលដ៏ខ្លី នឹកស្មានមិនដល់។ ឪពុកធ្វើអត្តឃាតដោយខ្លួនឯង ចំណែក ឯម្តាយត្រូវឃាតករលាក់មុខសម្លាប់ ដោយជាច្រើនឆ្នាំ ក៏នៅតែមិនអាចស្វែងរកភស្តុតាងបាន។
អូនប៉ែង ត្រូវបានផ្ញើខ្លួនរស់នៅក្រោមដំបូលផ្ទះជាមួយអាទិត្យ ហើយត្រូវបានមើលថែយកចិត្តទុកដាក់ និងក្តីស្រឡាញ់ពីឪពុករបស់អាទិត្យ ។ ក្រៅពីនេះ ប៉ែងក្លាយជាមនុស្សមិនល្អក្នុងក្រសែភ្នែកគេទៅវិញ ដែលគ្រប់គ្នាគិតថានាងជាក្មេងចចេស រឹងរូស មិនចេះគោរពចាស់ទុំ។ នៅថ្ងៃមួយ ដំណើរកម្សាន្តសម្រាកលំហែកាយរបស់អាទិត្យ និងមិត្តភក្តិនៅតាមតំបន់ភ្នំ ដែលនោះក៏មានវត្តមានរបស់ប៉ែងផងដែរ។
ស្របពេលនឹងភាពសប្បាយរីករាយនៅក្នុងការដើរកម្សាន្ត បុរសម្នាក់ដែលហាក់ដូចជាមានចេតនាចូលមកជីវិតរបស់ប៉ែង បានព្យាយាមធ្វើល្អចំពោះនាង ហើយតាំងខ្លួនជាមនុស្សចិត្តធម៌។ ម៉ាក គឺជាបុរសអភិជនម្នាក់ ដែលរស់ឯកោ ហើយមានរឿងរ៉ាវជាច្រើនដែលគ្រប់គ្នាមិនបានដឹងពីគេនោះទេ។ ដំណើរសាច់រឿងនៅភាគបន្ទាប់ នាសប្តាហ៍ក្រោយ ទស្សនិកជននឹងបានទស្សនាសាច់់រឿង កាន់តែសុីជម្រៅ ដោយការពិតនៃឃាតកម្មដែលបានកើតឡើងលើម្តាយរបស់ប៉ែង នឹងត្រូវបែកធ្លាយចេញបន្តិចម្តងៗ។ នោះគឺ ដោយសារតែវត្តមានរបស់ម៉ាក ចូលមកក្បែរជីវិតប៉ែង ក៏ដូចជាបណ្តាលឲ្យអ្វីៗនឹងត្រូវលាតត្រដាងក្នុងពេលឆាប់ៗ។
តើម៉ាក ពិតជាមានអ្វីពាក់ព័ន្ធនឹងការស្លាប់ក្នុងគ្រួសាររបស់ឬយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង «បងជាព្រះអាទិត្យអូន» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ