© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការអត់ធ្មត់របស់មនុស្សក៏មានដែនកំណត់ដែរ តួយ៉ាងដូចជា ក្ល៉ៃរ៉ុង ដែលជាមនុស្សស្រីទន់ភ្លន់ ស្លូតត្រង់ មិនចូលចិត្តមានជម្លោះជាមួយនឹងអ្នកណាម្នាក់តាំងពីនាងតូចមកម្ល៉េះ។ ចំណែកឯផាន់ណាសា ព្រោះតែស្នេហា ទើបធ្វើឲ្យនាងយកក្លៃរ៉ុងជាសត្រូវ សុីសាច់គ្នាទាំងរស់ ដោយមិនគិតពីមនោសញ្ចេតនាមិត្តភក្តិធ្លាប់រៀនជាមួយគ្នាឡើយ។
ដើម្បីតែចង់ឈ្នះ ផាន់ណាសា បានព្យាយាមរកវិធីធ្វើយ៉ាងណារុញច្រានជីវិតខ្លួនឲ្យដើរលើផ្លូវសិល្បៈដូចជាក្លៃរ៉ុងដែរ រហូតនាងត្រូវបានម្ចាស់ផលិតកម្មទទួលនាងធ្វើជាតារាសម្តែង។ សង្គ្រាមស្នេហា ការឈ្នានីស ក៏កាន់តែចាប់ផ្តើមឡើងក្នុងរង្វង់សិល្បៈ រហូតធ្វើឲ្យផាន់ណាសា ហ៊ានធ្វើអ្វីតាមតែចិត្តខ្លួនឯង ដោយមិនគោរពទៅលើក្លៃរ៉ុងដែលជារៀមច្បងនោះទេ។
មានរឿង និងទង្វើមិនគប្បីជាច្រើន ដែលផាន់ណាធ្វើទៅលើក្លៃរ៉ុង ហើយទង្វើអស់ទាំងនោះ បានបង្ខំចិត្តឲ្យក្លៃរ៉ុងក៏ចាប់ផ្តើមកែប្រែពីចរិតស្លូតបូត មិនតបត ទៅជាឃោរឃៅ ពិសពុលនឹកស្មានមិនដល់។ ផាន់ណាសា សឹងតែមិនគួរឲ្យជឿថា ក្លៃរ៉ុង អាចធ្វើរឿងដែលលើពីនាងធ្វើទៅទៀត ហើយគ្រប់គ្នាក៏នៅតែមើលឃើញថា ក្លៃរ៉ុងជាមនុស្សល្អ ហើយនាងនៅតែជាមនុស្ស ឈ្នានីសដដែល ។
តើដំណើរសាច់រឿង នៅភាគបន្ទាប់នេះ តួអង្គ ទាំងពីរ នឹងប្រកាសសង្គ្រាមស្នេហ៍ជាមួយគ្នាដោយបែបណាទៀត សូមរង់ចាំទស្សនានៅក្នុងរឿង «របាំងស្នេហ៍វគ្គ ពីរ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ