© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«មាន់ស្រែ» និង «ចាក់ទឹកដូង» ជាបទចម្រៀងដែលផ្ទុះខ្លាំងរហូតមានហ្វេនៗជាច្រើននាក់គាំទ្រ ដែលភាគច្រើនមានការរាំរែកយ៉ាងសប្បាយរីករាយពីយុវវ័យផងដែរ។ ម្ចាស់បចម្រៀង ដ៏ល្បីទាំងពីរបទនេះ នឹងមកកាន់ឆាកតន្ត្រី Ganzberg Uber Concert- 2021 នារាត្រីថ្ងៃអាទិត្យក្នុងសប្តាហ៍នេះ នោះគឺ កញ្ញា រ៉ាប៊ី ( Rabee) និងកញ្ញា យូរី ( Yuri) ។
ជាពេលវេលាដ៏ពិសេសមួយ ដែល Idol ស្រីស្អាតទាំងពីររូប មិនងាយនឹងសម្តែងក្នុងថ្ងៃតែមួយ ហើយក្នុងឆាកតន្ត្រីរួមគ្នានោះទេ ។ ការមកដល់ក្នុងសប្តាហ៍ថ្មី នារាត្រីថ្ងៃអាទិត្យ ដ៏រ៉ូមែន ទិចនេះដែរ ពីតារាចម្រៀងស្រីដ៏ល្បីទាំងពីរ នឹងលើកយកនូវការសម្តែង ក៏ដូចជាការបកស្រាយចម្រៀង អមដោយកាយវិការក្បាច់រាំជាក្រុមយ៉ាងអស្ចារ្យ ជក់ចិត្ត មកអង្រួនឆាកនារាត្រីកាលដ៏មានរីករាយជូនដល់អ្នកទស្សនា។
តារាកិត្តិយស កញ្ញា រ៉ាប៊ី ( Rabee)
តារាកិត្តិយស កញ្ញា យូរី ( Yuri)
ទស្សនិកជន ប្រហែលជាធ្លាប់បានទស្សនាការសម្តែង និងការបកស្រាយចម្រៀងរបស់ពួកគាត់រួចមកហើយ ឃើញថា មិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទាំងហាក់ដូចជាលង់នឹងកាយវិការ គួរឲ្យស្រឡាញ់ថែមទៀតផង។ បន្ថែមពីវត្តមានដ៏ពិសេសរបស់ Idol តារាចម្រៀងស្រីទាំងពីររូបខាងលើហើយ ក៏មានការចូលរួមផ្សេងទៀត ពីតារាចម្រៀងស្រី២ រូប ដែលមានទឹកសំនៀងពីរោះៗប្លែក និងរូបសម្រស់ស្រស់ឆើតឆាយ នោះគឺ កញ្ញា Voona Voona និងកញ្ញា V.i.v.y ដែលនឹងត្រៀមនាំយកនូវស្តាយ៍ប្លែកៗ នៅក្នុងការបកស្រាយចម្រៀងបែប យុវវ័យជាច្រើនបទ។
តារាកិត្តិយស កញ្ញា Voona Voona
តារាកិត្តិយស កញ្ញា V.i.V.Y
លើសពីនេះទៀត នៅវគ្គចុងបញ្ចប់នៃកម្មវិធី ដែលជាពេលវេលាទស្សនិកជនក៏នឹងចូលនិន្ទ្រាក្នុងស្បៃរាត្រីកាលដ៏សែនមនោរម្យនោះ ក៏នឹងមានការលើកយកនូវកម្រងបទចម្រៀងបែប Acoustic លួងលោមបំពេរឲ្យលង់លក់យ៉ាងស្កប់ស្កល់ផងដែរ។
សូមរង់ចាំទស្សនាកម្មវិធីតន្ត្រីនារាត្រីកាលចុងសប្តាហ៍នេះ ក្នុងកម្មវិធី Ganzberg Uber Concer-2021 ដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ១២ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៨ យប់ តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ