© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ហ្វេនៗ ដែលតែងតែគាំទ្រកម្មវិធីកម្សាន្តបែបតន្ត្រីញាក់កន្ត្រាក់អារម្មណ៍របស់ស្ថានីយទូរទស្សន៍ភីអិនអិន ជាពិសេសក្នុងកម្មវិធីតន្ត្រីដែលបានឧបត្ថម្ភផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy នោះគឺ ច្បាស់ជានឹងនាំយកនូវការកំដរអារម្មណ៍ជូនអ្នកទស្សនាតាមរយៈបទចម្រៀងពីរោះៗ ល្បីបន្តទៀត។ ប្លែកខុសពីសប្តាហ៍មុនៗ ដែលឈានមកដល់សប្តាហ៍ថ្មីនេះ ពីកម្មវិធី នឹងបើកឆាកស្វាគមន៍វត្តមានតារាចម្រៀងស្រីបែបយុវវ័យ កំពុងផ្ទុះការចាប់អារម្មណ៍តាមស្តាយ៍នៃការតុបតែងខ្លួន និងការសម្តែងក្បាច់រាំនៅលើឆាកនោះគឺ កញ្ញា ទេព បូព្រឹក្ស។
តារាកិត្តិយស កញ្ញា ទេព បូព្រឹក្ស
ការមកដល់លើកនេះ កញ្ញានឹងនាំយកនូវក្បាច់រាំថ្មីៗ ប្លែកៗ Cute Cute ជាក្រុម ដែលធ្វើឲ្យទស្សនិកជនទស្សនាមិនដាក់ភ្នែក នូវចង្វាក់រាំពីមួយក្បាច់ទៅមួយក្បាច់។ ជាមួយនឹងស្តាយ៍តុបតែងដ៏ស្រស់ស្អាត ប្លែកភ្នែក ទាក់ទាញរបស់កញ្ញា នឹងបន្ថែមឲ្យឆាកតន្ត្រីកាន់តែមានសភាពលេចធ្លោថែមមួយកម្រិតទៀត ។ ត្រឹមតែវត្តមានតារាស្រីរាងតូចច្រលឹងមួយរូបនេះហើយ ក៏នៅមានការចូលរួមពីសំណាក់តារាសិល្បៈករចំនួន៣ រូប រួមមាន កញ្ញា ចាន់ ស្រីនាថ ដែលទស្សនិកជនបានស្គាល់រូបគាត់តាមរយៈការលើកយកបទចម្រៀងពីដើមៗ មកបកស្រាយនៅក្នុងបណ្តាញយូធូប។ ចំណែក តារាកិត្តិយស ចំនួន២ រូបទៀត គឺ កញ្ញា កែវ ចន្ទដាលីន និងលោក បូ តាំងហៀង ក៏ជាពន្លកតារាយុវវ័យ មានទឹកដមសំនៀងមិនចាញ់គ្នាប៉ុន្មានទេ។
តារាកិត្តិយស កញ្ញា ចាន់ ស្រីនាថ
តារាកិត្តិយស កញ្ញា កែវ ចន្ធដាលីន
តារាកិត្តិយស លោក បូ តាំងហៀង
កុំភ្លេចណា ពីការទស្សនាក្បាច់រាំថ្មីរបស់កញ្ញា ទេព បូព្រឹក្ស និងការបកស្រាយចម្រៀងពីរោះៗពីតារាកិត្តិយសក្នុងសប្តាហ៍នេះ នៅក្នុងកម្មវិធី តន្ត្រី Freshy Happy Concert ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃ អាទិត្យ ទី ១២ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ។
សូមទស្សនាវីដេអូខាងក្រោម ៖
ដោយ៖ សិរីរដ្ឋ