© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពសប្បាយរីករាយ ដាក់មនោសញ្ចេតនាទៅតាមខ្សែចង្វាក់បទភ្លេងដ៏ពីរោះនារសៀលថ្ងៃសៅរ៍ជារៀងរាល់សប្តាហ៍នោះ បានឈានមកដល់សប្តាហ៍ថ្មីទៀតហើយ ពីកម្មវិធីប្រគុំតន្ត្រី Boostrong Rock 2K21 របស់ស្ថានីយទូរទស្សន៍ភីអិនអិន។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទស្សនិកជនតែងតែទទួលយកនូវការផ្លាស់ប្តូរផ្ទាំងទស្សនីយ៍ភាពប្លែកៗ ថ្មីៗ ដែលទស្សនាហើយមិនចេះជិនណាយ។ យ៉ាងណាមិញ ដូចជា ការបើកឆាកនៃសប្តាហ៍ថ្មីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់សិល្បៈរៀមច្បង ចាស់វស្សា នៅតែរក្សរទឹកដមសំឡេងស្អកយ៉ាងពីរោះដដែលនោះគឺ លោកគ្រូ ហូរ ឡាវី។ លោកគ្រូ មិនត្រឹមតែជាតារាចម្រៀងរៀមច្បង ដែលមានទេពកោសល្យ មន្តសំនៀងខុសប្លែកពីតារាចម្រៀងដទៃទៀតប៉ុណ្ណោះ លោកគ្រូថែមទាំងបានផ្តល់នូវបទពិសោធន៍សិល្បៈចម្រៀងទៅឲ្យយុវជនដែលជាពន្លកក្រោយសិក្សារៀនសូត្រតាមរយៈការប្រលងចម្រៀងនានាទៀតផង។
តារាកិត្តិយស លោក ហូ ហូរ ឡាវី
ស្របពេលនឹងការស្វាគមន៍ តារាជើងចាស់មួយរូបនេះ ពីកម្មវិធីតន្ត្រីក៏នឹងនាំយកបទចម្រៀងពីរោះៗបែបយុវវ័យ ដែលមានបកស្រាយផ្ទាល់ពីតារាចម្រៀងមួយរូប កំពុងទទួលបានការគាំទ្រខ្លាំងដែរ នោះគឺ លោក ចាន់ កូមែន។ ថ្វីត្បិតតែលោក ជាសិល្បៈជំនាន់ក្រោយ ក៏ប៉ុន្តែពីតារាសំលេងធ្ងន់ ពូកែស្រែកមួយរូបនេះ ក៏បានឆក់យកបេះដូងទស្សនិកជន មហាជនជាច្រើននាក់គាំទ្រមកលើរូបលោកផងដែរ។
តារាកិត្តិយស លោក ចាន់ កូមែន
ត្រឹមតែសិល្បៈករពីរជំនាន់ខាងលើនេះហើយ ក៏មានការចូលរួមបន្ថែមទៀតពី តារាៗស្រីស្រស់ រួមមាន កញ្ញា កែវ ច័ន្ទដាលីន និងកញ្ញា ចាន់់ ពុទ្ធិកា ដែលពួកគាត់ទាំងពីរនឹងធ្វើឲ្យបិរយាកាសតន្ត្រីពោរពេញដោយភាពផ្អែមល្ហែម ស្រស់ស្រាយ រីករាយកាន់តែខ្លាំង ។
តារាកិត្តិយស កញ្ញា កែវ ច័ន្ទដាលីន
តារាកិត្តិយស កញ្ញា ចាន់ ពុទ្ធិកា
សូមកុំភ្លេចរង់ចាំការទទួលយកនូវពេលវេលាសម្រាកលំហែជាមួយនឹងបទចម្រៀងពីរោះៗជាច្រើនបទ ពីកម្មវិធីតន្ត្រី Boostrong Rock 2K21 ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសៅរ៍ ទី ១១ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ០៤ និង ៣០ នាទីរសៀលតទៅ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ