© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រ៉ាត់ ដែលត្រូវជាកូនប្រុសរបស់ចិន្តា និងផៃថូន ហើយក៏ត្រូជាចៅរបស់យាយចំរៀងផងនោះ ត្រូវបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ដោយសារតែស្នេហា ដែលរ៉ាត់មានចំពោះក្លៃរ៉ុង ហើយនាងមិនព្រមទទួលយកនោះ បានធ្វើឲ្យគេបាក់ទឹកចិត្ត រហូតបាត់បង់ស្មារតីក្នុងការបើកបរ។
គ្រប់គ្នា សោយសោកនឹងការស្លាប់របស់រ៉ាត់ ហើយផាន់ណាសា ដែលជាគូសត្រូវសុីសាច់របស់ក្លៃរ៉ុង បានចោទប្រកាន់នាងជាដើមហេតុដែលធ្វើឲ្យរ៉ាត់ត្រូវស្លាប់។ នៅក្នុងថ្ងៃដែលគ្រួសាររ៉ាត់បានរៀបចំពិធីបុណ្យសពរបស់គេ ក្លៃរ៉ុង កាន់ ផាន់ណាសា និងបងប្អូនមិត្តភក្តិធ្លាប់រៀនជាមួយគ្នា ក៏មានវត្តមាននៅទីនោះដែរ។ យាយចំរៀង ដែលជាយាយបង្កើតរបស់រ៉ាត់ កាន់តែឈឺចិត្ត ចងគំនុំនឹងក្លៃរ៉ុង និង កាន់តាផន ហើយមានបំណងចង់ឲ្យការពិតត្រូវបានបែកធ្លាយ ដែលកាន់មិនមែនជាសាច់ឈាមបង្កើតរបស់យាយសំពៅ។
កាន់ ចាប់ផ្តើមមានអារម្មណ៍ឆ្ងាយពីក្លៃរ៉ុង ក្តីស្រឡាញ់ក្នុងនាមជាគូសង្្សារហាក់ដូចជាមិនមាននៅក្នុងចិត្តរបស់គេទៀតឡើយ។ ដោយសារតែ ចិត្តនៅមន្ទិលសង្ស័យ ថាខ្លួនពិតជាកំពុងតែស្រឡាញ់ប្អូនស្រីបង្កើតរួមឪពុកជាមួយគ្នាឬយ៉ាងណា។ មនុស្សម្នាក់គត់ ដែលដឹងច្បាស់ពីប្រវត្តិរបស់កាន់នោះ គឺយូភីន ហើយនាងក៏ជាមនុស្សដែលយាយចំរៀង ចង់ដឹងចង់លឺរឿងរ៉ាវាដ៏អាថ៌កំបាំងរបស់ម្តាយកាន់ផងដែរ។
ដើម្បីចង់ដឹងថា តើសាច់រឿងនឹងទៅជាយ៉ាងណា? ហើយកាន់ អាចនឹងទទួលយកការពិតបានដែរឬទេ នៅពេលដឹងថាមនុស្សស្រីខ្លួនកំពុងស្រឡាញ់បែរជាត្រូវជាប្អូនបង្កើតរបស់ខ្លួនទៅវិញ? សូមតាមដានទស្សនានៅក្នុងរឿង« របាំងស្នេហ៍វគ្គពីរ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ