ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨

រឿង «ព្រះម៉ែនាគរាជ»

២៨ កញ្ញា ២០១៧

រឿង «ព្រះម៉ែនាគរាជ» ជារឿងភាគថៃបុរាណមួយ ដែលនិយាយពី នារីស្រស់ស្អាតម្នាក់ឈ្មោះ ខាំកែវ ដែលនាងជាមនុស្សស្រីធម្មតា ប៉ុន្តែមានជាប់ពាក់ព័ន្ធនឹងជំនឿវេទមន្ត ដ៏ចម្លែកអស្ចារ្យម្យ៉ាង មិនថាមានរឿងអ្វីកើតឡើងលើនាង តែងតែមានសត្វពស់តាមជួយនាងជានិច្ច ប៉ុន្តែគ្មាននរណាម្នាក់បានដឹងពីមូលហេតុពិតប្រាកដឡើយ ថានេះមកពីមូលហេតុអ្វី សូម្បីតែនាង ផ្ទាល់។ អ្នកដែលមានគំនិតអាក្រក់តែងតែចង់កម្ចាត់នាងចោល ដោយបានទៅរកគ្រូសិល្ប៍មន្តអាគន៍មកបំផ្លាញនាង។ តែទោះបីជាបែបណា នាងមិនតបតអ្វីទាំងអស់ រហូតដល់ពេលដែលនាងបាត់បង់មនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន ទើបធ្វើអោយនាងសម្រេចចិត្តសងសឹកទៅលើពួកចិត្តអាក្រក់វិញ។ 

 

 

តើចុងបញ្ចប់នៃសាច់រឿងនឹងទៅជាបែបណា? ចុះតើការសងសឹករបស់នាងបានសម្រេចដែរទេ? 


តួឯក៖ Taew សម្តែងជាតួ Kumkaew ចាប់ដៃគូជាមួយ Ken សម្តែងជាតួ Tatsanapol 


ផ្សាយជូនទស្សនា ៖ ចាប់ពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៧ តទៅ វេលាម៉ោង ៩ ដល់ម៉ោង ១០យប់ រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ពុធ។ 

Copyright © 2017 PNN TV. All Rights Reserved.