ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨

រឿង «នារីក្នុងភ្លើងគំនុំ»

២៨ កញ្ញា ២០១៧

រឿង «នារីក្នុងភ្លើងគំនុំ» ជារឿងដែលបង្ហាញពីនារីម្នាក់ឈ្មោះ Risa (Mai Davika Hoorne)ដែលត្រូវបានក្រុមគ្រួសារឪពុកនាង ធ្វើបាបឲ្យរងទុក្ខវេទនា ជាមួយម្តាយបង្កើតរបស់នាង កាលពីនាងនៅក្មេង។ ប៉ុន្តែក្រោយមក ម្តាយរបស់ Risa មានសំណាងបានរៀបការជាមួយនឹងព្រះមហាក្សត្រនៃប្រទេស Saijeet រួចនាងក៏ក្លាយជាព្រះនាងម្ចាស់។ ដោយសារតែទទួលបានឋានៈខ្ពង់ខ្ពស់ហើយ Risa ក៏កើតចិត្តចង់សងសឹងនឹងមនុស្សដែលធ្លាប់ធ្វើបាបនាង និងម្តាយនាង កាលពីនៅតូច។ 

 

 

ដោយសារតែការចង់សងសឹកនេះហើយ ទើបធ្វើអោយព្រះនាង Risa មករស់នៅប្រទេសថៃ ហើយបានជួបជាមួយ Theepob (Tik Jesadaporn Pholdee)។ តាមពិតទៅអ្នកទាំងពីរធ្លាប់ស្គាល់គ្នារួចមកហើយពេលដែល Theepob ទៅប្រទេស Saijeet ប៉ុន្តែពេលដែលពួកគេជួបគ្នានៅប្រទេសថៃនាងបែរជាធ្វើមិនស្គាល់គ្នាទៅវិញ ដោយសារតែ Risa មានគម្រោងចង់ សងសឹក ទៅលើ Theepob បន្ទាប់ពីបានដឹងថាការសងសឹករបស់នាងមានជាប់ពាក់ព័ន្ធជាមួយកម្លោះសង្ហាររូបនេះ ប៉ុន្តែការសងសឹកនេះបានធ្វើអោយអ្នកទាំងពីរបែរជាកើតចិត្តស្រឡាញ់ទៅវិញ។

ដូច្នេះ តើ Risa នឹងជ្រើសរើសការសងសឹកបន្ត ឬ បញ្ឈប់វាដើម្បីក្តីសេ្នហារបស់នាង? 


តួសម្តែង៖ Tik Jesadaporn Pholdee សម្តែងជាតួ Theepob 


ផ្សាយជូនទស្សនា៖ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃ សៅរ៍ វេលាម៉ោង ៦ ដល់ម៉ោង ៧យប់ 

 

ទស្សនាឈុតខ្លី៖

Copyright © 2017 PNN TV. All Rights Reserved.