ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧

ល្អមើលទៀតហើយ! ខ្សែភាពយន្តភាគហុងកុង TVB «អធិរាជសៀងហៃ» របស់ភីអិនអិន

១៣ មិនា ២០១៧

 

ខ្សែភាពយន្តភាគហុងកុងTVB «អធិរាជសៀងហៃ» នឹងនាំមកនូវចំណីចក្ខុថ្មីសម្រាប់ទស្សនិកជននៅ

 

កម្ពុជា ដោយខ្សែរឿងនេះមានលាយឡំទាំងកំប្លែង មនោសញ្ចេតនា បូករួមនិងសមត្ថភាពសម្តែងរបស់តួអង្គល្បីៗនៅក្នុងខ្សែភាពយន្តនេះ ដូចជា Kenneth Ma, Niki Chow, Mandy Wong រួមនិងតារាល្បីៗជាច្រើនរូបទៀត។

 

«អធិរាជសៀងហៃ» ជាភាពយន្តដែលរៀបរាប់ពីការតស៊ូពុះពារគ្រប់ឧបសគ្គរបស់ Chu Gam Chun (Kenneth Ma) ព្រោះតែចង់បាននារីម្នាក់ដែលខ្លួនស្រឡាញ់គឺនាង Yi Yung Yung (Niki Chow) ប៉ុន្តែត្រូវបានរារាំងពីជីតារបស់នាង Yi Sang Kei (Joseph Lee) ព្រោះតែ Chu Gam Chun គឺជាជនសាមញ្ញ និងក្រីក្រម្នាក់។ មូលហេតុនេះហើយទើបធ្វើអោយ Chu Gam Chun ខំប្រឹងប្រែងគ្រប់វិធី ដើម្បីបានប្រាក់ច្រើន។ បន្ទាប់ Chu Gam Chun ក្លាយជា«អធិរាជនៅសៀងហៃ»។

 

«អធិរាជសៀងហៃ» គឺជាខ្សែភាពយន្តដែលធ្លាប់ទទួលបានភាពល្បីល្បាញខ្លាំងនៅហុងកុងនាចុងឆ្នាំ ២០១៦។ ខ្សែភាពយន្តដ៏ល្អមួយនេះ នឹងមកដល់ប្រទេសកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នាថ្ងៃទី ២៧ ខែកុម្ភៈ វេលាម៉ោង ១១:០០-១៣:០០ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ បន្ទាប់ពីរឿង «មិត្តភាពប្រែឫស្យា»

ទស្សនាឈុតខ្លីរឿង «អធិរាជនៅសៀងហៃ» ខាងក្រោម៖

 

Copyright © 2017 PNN TV. All Rights Reserved.