© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីពោរពេញដោយសំណើចក្អាកក្អាយ Freshy Winner តែងតែផ្តល់ជូននូវភាពសប្បាយរីករាយ តាមរយៈការផ្តោះផ្តងពាក្យសំដីគ្នាទៅវិញទៅមករវាងតារាកិត្តិយសទាំងបួនរូបរួមជាមួយពិធីករ ពិធីការនីដែលសំបូរទៅដោយវោហារស័ព្ទមិនចេះរីងស្ងួតផងដែរ។
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីកម្សាន្តដ៏ពេញនិយមមួយនេះ តែងតែមានអ្វីថ្មីជានិច្ច ទាំងការស្លៀកពាក់ និងតារាកិត្តិយសដែលសិល្បៈគ្រប់ទម្រងទាំងអស់មកចូលរួមលេង។ នៅសប្តាហ៍នេះវត្តមានតារាកិត្តិយសសុទ្ធសឹងតែជាតារាពោរពេញដោយភាពកំប្លុកកំប្លែង ពូកែនិយាយមានដូចជា អ្នកនាង កាតុ និងស្វាមីលោក ខ្យង អ្នកទាំងពីរស្ថិតក្នុងក្រុមក្រូចច្របាច់ ចំណែកកញ្ញា ញឹម ចាន់ថន និងលោក សុភ័ណ្ឌ ស្ថិតក្នុងក្រុមទឹកប៉ោម។
ទាំងបួនដួងនឹងត្រូវឡើងមកប្រជែងគ្នាលេងហ្គេមដើម្បីឈានទៅកាន់វគ្គទឹកប្រាក់ប្រាំលានរៀល។ តើក្រុមមួយណាដែលនឹងត្រូវទទួលបានជ័យលាភីឡើងទៅលេងនៅវគ្គចុងបញ្ចប់នៃកម្មវីធី? តើក្រុមដែលឈ្នះនោះនឹងត្រូវទទួលបានទឹកប្រាក់ប៉ុន្មានត្រឡប់ទៅផ្ទះវិញ?
ចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ ដល់ម៉ោង ៨:០០ យប់ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត