© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍នេះ Ganzberg One Strike នឹងធ្វើអោយទស្សនិកជនជក់ចិត្តទៀតហើយជាមួយការប្រកួតដ៏ស្វិតស្វាញ នៅលើសង្វៀន ភីអិនអិន ។ ការប្រកួតម៉ារ៉ាតុនស្វែងរកជើងខ្លាំងទម្ងន់៥៧គីឡូក្រាមនាថ្ងៃអាទិត្យនេះ ឯម សីហា ត្រូវប៉ះគ្នាជាមួយ សាន សំអុន មុនដល់ ធន់ ស៊ីម៉ូវ ប្រឈមគ្នាជាមួយ លន់ សៀកឡុង មានតែម្នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកទាំង៤ ដែលអាចក្លាយជាម្ចាស់ជើងឯក។ នៅលើផ្ទៃសង្វៀនតែមួយ ការប្រជែងតំណែងឡើងទៅវគ្គបន្ត រវាង អ្នកប្រយុទ្ធមុខស្រស់ បឺត សង្ឃឹម និងកែងពិឃាដខាបលោហិត អេ ណារ័ត្ន តើនរណាឡើងទៅជួប សេក គឹមសាន?
មិនតែប៉ុណ្ណោះ ក្នុងថ្ងៃតែមួយ គូពិសេស One strike ដែលគ្រប់គ្នាទន្ទឹងរង់ចាំ កណ្ដាប់ដៃថ្ម មុខតាន់ ពេជ្រ ប៊ុនសិទ្ធិ ប្រកួតជាមួយ អ្នកប្រយុទ្ធត្រកូល ម៉ន ម៉ន ព្រហ្មម៉ាញ។ កុំភ្លេចរង់ចាំទស្សនាកម្មវិធី Ganzberg One Strike ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ផេកផ្លូវការ Ganzberg និងផេក PNN Sports នាថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ចាប់ពីម៉ោង១រសៀលតទៅ។
Ganzberg One Strike ទទួលបានការឧបត្ថម្ភពិសេសផ្ដាច់មុខដោយ ស្រាបៀរហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្នះមេដាយកម្រិតពិភពលោក២០២១៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត