© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជួបគ្នាជាថ្មីម្តងទៀត ក្នុងកម្មវិធី ការប្រគុំតន្ត្រី Freshy Happy Concert នាចុងសប្តាហ៍នេះ ទស្សនិកជន មិនត្រឹមតែទទួលបាននូវការទស្សនាស្តាប់កម្សាន្តពីការបកស្រាយបទចម្រៀងពីតារាៗយុវវ័យនោះទេ ក្នុងនោះ វត្តមាន តារាចម្រៀងកុមរាមួយរូប ក៏នឹងបង្ហាញវត្តមានរួមគ្នាផងដែរ។ នោះគឺកុមារា ឆេង ប្រាសិទ្ធ ដែលប្អូនធ្លាប់បានចូលរួមប្រលងសមត្ថភាពចម្រៀងក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង របស់ស្ថានីយទូរទស្សន៍ភីអិនអិន ជាច្រើនវគ្គរួចមកហើយ ហើយថែមទំាងទទួលបានជ័យលាភីគួរឲ្យកោតសរសើរទៀតផង។
តារាកិត្តិយស កុមារា ឆេង ប្រាសិទ្ធ
ដោយសារតែ ទឹកដមសំឡេង ក៏ដូចជាសមត្ថភាពរបស់ប្រសិទ្ធ ក្នងការបកស្រាយបានជាច្រើនភាសា និងទទួលបានការគាំទ្រពីទស្សនិកជនផងនោះ ទើបប្អូនត្រូវបានទទួលកិត្តិយស ឡើងមកបកស្រាយបទចម្រៀង រួមឆាកតែមួយនឹងសិល្បៈកររៀមច្បង រួមមាន ដូចជា លោក ចាន់ កូមែន, កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា ថុល ស្រីល័ក្ខ ដែលពួកគាត់ នឹងនាំយកនូវបទចម្រៀងមនោសញ្ចេតនា បទញាក់ អមដោយក្បាច់រាំដ៏ស្រស់ស្អាត មកបង្ហាញ។
តារាកិត្តិយស លោក ចាន់ កូមែន
តារាកិត្តិយស កញ្ញា រ៉េត ស៊ូហ្សាណា
តារាកិត្តិយស កញ្ញា ថុល ស្រីល័ក្ខ
សូមរង់ចាំទស្សនាការផ្សាយផ្ទាល់នូវការប្រគុំតន្ត្រីដែលពោរពេញដោយភាពសប្បាយរីករាយ និងអារម្មណ៍ស្រស់ថ្លា នៅក្នុងកម្មវិធីតន្ត្រី Freshy Happy Concert ដែលនឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ២៥ ខែ កក្តដា ឆ្នាំ ២០២១ ចាប់ពីវេលាម៉ោង ០៤ និង ៣០ នាទីរសៀល តទៅ៕ នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០ % ៕
សូមចុចលីងខាងក្រោម ដើម្បីទស្សនាវីដេអូខ្លី៖
ដោយ៖ សិរីរដ្ឋ