© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រឿងបន្តមក ដល់ភាគនេះ ជាភាគដែលទស្សនិកជន ចង់ដឹងថា តើវាសនាបងប្អូនភ្លោះទាំងពីរនេះ នឹងបានជួបគ្នា ឬយ៉ាងណា? នៅក្នុងវគ្គនេះ តួអង្គ នូ ដែលជាប្អូនស្រី បានដាក់ពាក្យបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់វេហា ដែលជាសង្សាររបស់នុត បងស្រីខ្លួន។
និស្ស័យ ហាក់ដូចជា បណ្តាលឲ្យពួកគេ កាន់តែខិតជិតមករកគ្នា ដោយក្រោយពីមានការរៀប់រាប់ប្រាប់ពីវេហារួចមក ធ្វើឲ្យចិត្តរបស់នុត អន្ទះអន្ទែងចង់ជួបគ្រួសាររបស់ខ្លួនយ៉ាងខ្លាំង។ ម្តាយចិញ្ចឹមរបស់នុត អ្នកស្រី ធីតា កើតចិត្តក្តៅក្រហាយនឹងនុតដែលចេញទៅបាត់ពីផ្ទះ ដោយគ្មានដំណឹង ហើយចំណែកឯសំណាង នៅព្រួយបារម្ភខ្លាចរឿងកាលពី ១០ ឆ្នាំមុន នឹងត្រូវបែកធ្លាយ។
ទោះជាមានការរារាំងមិនឲ្យជួបគ្នា ក៏នុត និងនូ នៅតែរកវិធីបានជួបគ្នា ដោយមិនឲ្យ គ្រួសារខាងធីតាដឹងជាខាត។ សូម្បីតែណាត ជាម្តាយ នាងចាប់ផ្តើមមានប្រតិកម្មចំពោះ សំណាង ដែលបិទសិទ្ធខ្លួនមិនឲ្យជួបកូនស្រីច្បង។
តើដំណើរសាច់រឿងដែលកំពុងតែឈានទៅរកចំណងបញ្ហានេះ នឹងបង្ហាញមកជាមួយនឹងឈុតឆាកល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនានៅក្នុងរឿង «ព្រហ្មលិខិតលំអៀង »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ