© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី «ស៊ីអារម្មណ៍» របស់ភីអិនអិន នៅសប្តាហ៍នេះ នឹងធ្វើឲ្យប្រិយមិត្ត បានប្លែកអារម្មណ៍ទៀតហើយ ដោយសារតែមានការចូលរួមពីតារាសិចស៊ី ២ដួង គឺអ្នកនាង ទូច ស្រីល័ក្ខ និង កញ្ញា ទឹម រដ្ឋា។ ប្រិយមិត្ត ធ្លាប់តែឃើញអ្នកទាំង ២ បង្ហាញរាងក្នុងឈុតសិចស៊ី និងមានភាពក្រមិចក្រមើម ប៉ុន្តែពេលជួបជាមួយ ប៉ែន ចំរ៉ុង ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី នាឱកាសបុណ្យភ្ជុំបិណ្ឌ ធ្វើឲ្យតារាសិចស៊ីទាំងពីរដួងនេះស្អាតប្លែកម្យ៉ាង តាមបែបលក្ខណៈប្រពៃណីខ្មែរ។
មិនត្រឹមតែបង្ហាញជាមួយឈុតបែបប្រពៃណីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែតារាទាំង៣ ថែមទាំងបានរៀបរាប់ពីសុជីវធម៌នៃការស្លៀកពាក់ចូលវត្តអារាម របៀបសំពះ និងទំនៀមទំលាប់ផ្សេងៗសម្រាប់ឱកាសបុណ្យភ្ជុំ។
ចង់ដឹងថាតើពួកគេនឹងមានអ្វីប្លែក និងបានធ្វើអ្វីខ្លះពេលយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ប្រាសាទ សូមកុំភ្លេចទស្សនាកម្មវិធី «ស៊ីអារម្មណ៍» នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នាថ្ងៃអាទិត្យ ទី ១៧ ខែកញ្ញានេះ ចាប់ពីវេលាម៉ោង ១១ ដល់ ១១និង៣០ព្រឹក៕
ទស្សនាឈុតខ្លីៗ សូមចុច៖
ដោយ៖