© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សៀវសុង ត្រូវបានព្រះរាជាដាក់ទោស ព្រោះជាប់ការសង្ស័យពីការសម្លាប់មន្ត្រីស៊ុនពេញមួយគ្រួសារ។ គេត្រូវបានធ្វើទារុណកម្មនៅក្នុងគុកអស់ជាច្រើនថ្ងៃ ទាំងសូម្បីតែ រ៉ានយានក៏មិនអាចជួយគេបានដែរ។
ល្បិចអន្ទាក់បានរៀបចំឲ្យ សៀវសុង ត្រូវបានគេចោទប្រកាន់តែជាឃាតករលាក់មុខ សម្លាប់គ្រួសារមន្ត្រីស៊ុន ដើម្បីឡើងកាន់អំណាចជំនួស។ ការពិតនៅពីក្រោយខ្នងនោះ វាគ្រាន់តែជាការទម្លាក់កំហុសទៅលើ សៀវសុងតែប៉ុណ្ណោះ ពីមនុស្សមួយក្រុមទៀត។ ស៊ូហ្វូ បានតាមរកសៀវសុង បន្ទាប់ពីគេរត់គេចខ្លួនពីក្នុងគុក ហើយបានប្រើព្រួញពិសបាញ់ចំសៀវសុង បណ្តាលឲ្យគេបាត់បង់ជីវិតមួយប៉ព្រិចភ្នែក។
គ្រប់គ្នា យល់ថា សៀវសុង ត្រូវបានស្លាប់បាត់ទៅហើយ រួមទាំងរ៉ានយានផងដែរ ប៉ុន្តែដោយភាពវៃឆ្លាត នាងបានសង្កេតឃើញ ផ្កាខ្មៅមួយប្រភេទនៅក្នុងដៃរបស់ សៀវសុង។ នាង យល់ថា សៀវសុងនៅមានជីវិតនៅឡើយ ហើយក៏ព្យាយាមយកសាកសពរបស់គេ ទៅកន្លែងផ្សេង ដើម្បីព្យាបាលឲ្យគេមានជីវិតរស់ឡើងវិញ។
តើរ៉ានយាន នឹងធ្វើបែបណាទៅលើការប្រើផ្កាខ្មៅមួយប្រភេទនេះ ដើម្បីទាញយកជីវិតរបស់សៀវសុងបានមកវិញ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «អាថ៌កំបាំងពេទ្យសម័យថាង» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ