© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឌីន បានចាប់ម្តាយរបស់នីកា ដើម្បីជំរិតទារប្រាក់ដ៏ច្រើន ហើយវាយធ្វើបាប ដើម្បីឲ្យនាង មានអារម្មណ៍ឈឺចាប់។ គ្រប់គ្នា រួមទាំងសត្យា កំពុងតែរកវិធីក្នុងការរំដោះខ្លួនម្តាយនីកា ចេញពីកណ្តាប់ដៃមនុស្សអាក្រក់ ដូចជានាយឌីនឲ្យបាន។
ដើម្បីបន្លាចនីកា ឌីន បានប្រើឲ្យកូនចៅកាត់ម្រាមដៃម្តាយរបស់នាង ហើយថតជាវីដេអូបង្ហោះឲ្យនាងមើល យ៉ាងឈឺចាប់ជាទីបំផុត។ នីកា នាងមិនអាចទទួលយកនូវរូបភាពដ៏ខ្លោចផ្សារនេះបានទេ រួមទាំងលោកយាយរបស់នាងផងដែរ។
សត្យា និងក្រុមសមត្ថកិច្ចទាំងអស់ បានរៀបគំរោងការចាប់ខ្លួននាងឌីន ដោយបង្កប់កាម៉ារ៉ាអាថ៌កំបាំងមួយ តាមដានសកម្មភាពរបស់ឌីន និងបក្សពួក ។
តើនីកា អាចនៅមានស្មារតី រួមដៃគ្នាជាមួយនឹងសត្យាចាប់ខ្លួននាយឌីនបានដែរឬយ៉ាងណា? ហើយម្តាយរបស់នាង អាចរួចពីគ្រោះថ្នាក់បានដែរឬទេ? សូមរង់ចាំទស្សនាសាច់រឿងត្រង់ភាគនេះ នៅក្នុងរឿង «មន្តស្នេហ៍ចៅស្រី» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ