© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រ៉ាន់មីអុី ហេតុតែចង់បានសៀវសុងធ្វើជាប្តី សុខចិត្តបំផ្លាញសេចក្តីសុខរបស់បងស្រីខ្លួនគឺ រ៉ានយាន ហើយសម្លាប់លោកគ្រូដើម្បីបំបិតភស្តុតាងចោលអោយអស់។ ចំណែកឯ សៀវសុង គេនៅតែមានចិត្តស្មោះត្រង់នឹងរ៉ានយានដដែល ប៉ុន្តែដោយសារតែមិនចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់មានគ្រោះថ្នាក់ គេសុខចិត្តព្រមរៀបការជាមួយនឹងរ៉ានមីអុី។
នៅថ្ងៃរៀបការរបស់រ៉ាន់មីអុី និងសៀវសុង ដែលមានការចូលរួមពីព្រះរាជា និងមន្ត្រីថ្នាក់ខ្ពស់ក្នុងព្រះរាជវាំង ពេលនោះ រ៉ានយាន ក៏បង្ហាញវត្តមានជាមួយនឹងសាកសពលោកគ្រូរបស់គេ។ គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្រះរាជាដែលទ្រង់់នៅក្នុងហេតុការណ៍នោះ ក៏បានផ្តល់ឱកាសដល់រ៉ានយានក្នុងការវះកាត់សាកសពដើម្បីវែកមុខរកឃាតករពិត។
ឃាតករ ត្រូវបានបង្ហាញឡើងតាមរយៈភស្តុតាងក្រវិលគុជមួយចំហៀង ដែលជារបស់ រ៉ាន់មីអុី ដែលចុងក្រោយ អ្នកដែលសម្លាប់លោកគ្រូរបស់រ៉ាន់យាន គឺជាមនុស្សក្នុងគ្រួសារនាងទៅវិញ។ ចុងក្រោយ ដើម្បីមិនចង់ទទួលទោស រ៉ានមីអុី ក៏បានធ្វើអត្តឃាតខ្លួនឯង ដោយបន្សល់ទុកឲ្យរ៉ាន់យាន និងសៀវសុង មានវិប្បដិសារី។
សាច់រឿងនៅភាគបន្ទាប់ អាថ៌កំបាំងដែលនៅសេសសល់មិនទាន់បានរកឃើញពីការស្លាប់របស់លោកគ្រូរ៉ានយាន ក៏នៅមិនទាន់បង្ហាញអស់ផងដែរ។ មេអំបៅ ជាមួយនឹងក្លិនផ្កាពិសម្យ៉ាង ត្រូវបានរកឃើញតាមរយៈតំណក់ឈាមរបស់ជនរងគ្រោះជាច្រើន។ រ៉ានយាន នៅបន្តសើបក្តីបន្ថែមទៀត ប៉ុន្តែសៀវសុងត្រូវបានគេឃុំខ្លួន ដោយសារតែមានការចោទប្រកាន់ពីបទលួចអ្វើឃាតព្រះរាជា។
សូមរង់ចាំទស្សនាសាច់រឿងបន្ត នៅក្នុងរឿង «អាថ៌កំបាំងពេទ្យសម័យថា» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ