© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គំនុំសងសឹកគ្នាទៅវិញទៅមក រវាង ណាមវ៉ាន់ និងវីសា បានក្លាយជាប្រធានបទដ៏ក្តៅគកុក សម្រាប់អ្នកតាមដានទស្សនា ដែលមកដល់ពេលណា ម្នាក់ៗគឺនៅតែមិនព្រមបញ្ចប់រៀងៗខ្លួន។
ណាមវ៉ាន់ ក្រោយពីបានឆ្លងកាត់រឿងរ៉ាវគួរឲ្យភ័យខ្លាចកន្លងមក នាងក៏បានដឹងខ្លួន ហើយព្យាយាមកែប្រែចំណុចអាក្រក់ទាំងអស់មកជាមនុស្សម្នាក់ថ្មី។ ថ្ងៃមួយ នាងបានសម្រេចចិត្តលក់រថយន្តដែលបានទិញពីក្រុមហ៊ុនលោកធី ដើម្បីទទួលបានជាការដោះដូរប្រាក់មកវិញ។ ចៃដន្យ នៅថ្ងៃតែមួយនោះ ប្រពន្ធរបស់លោកធី គឺវីសាក៏បានតាមទាន់ ឃើញ ស្វាមីរបស់ខ្លួន និងណាមវ៉ាន់កំពុងតែជជែកគ្នា ដោយយល់ច្រឡំទៅលើរឿងស្នេហា។ ការពិតនោះ គឺណាមវ៉ាន់ មិនបានជាប់ចំណងស្នេហាជាមួយនឹងធីនោះ អ្វីដែលវីសារមើលឃើញ គ្រាន់តែជាការភ័នច្រឡំតែប៉ុណ្ណោះ។
ភ្លើងគំនុំចាប់ផ្តើមឆេះកាន់តែខ្លាំង វីសារមិនព្រមនៅស្ងៀមជាដាច់ខាត ដោយលើកនេះ នាងនឹងធ្វើឲ្យជីវិតរបស់ណាមវ៉ាន់រលាយសាបសូន្យ។ ចំណែកឯណាមវ៉ាន់វិញ ហេតុតែនៅសល់ភាពចចេសរឹងរូសបន្តិចបន្តួច ក៏នៅមិនអស់ចិត្ត តបតដោយកំហឹងរបស់ខ្លួនមួយឆាវ។ អ្វីដែលនឹកស្មានមិនដល់ មិនត្រឹមតែធ្វើឲ្យខ្លួនត្រូវវិនាសតែម្នាក់នោះ ក្នុងនោះ មានទាំងគ្រួសារដែលពួកគេមិនដឹងអ្វីសោះ ក៏ត្រូវមកទទួលរងទុក្ខដោយសារតែទង្វើររបស់ណាមវ៉ាន់។
តើសាច់រឿងនៅក្នុងភាគនេះ នឹងបកស្រាយលម្អិតបែបណា ពីជីវិតរបស់នាងណាមវ៉ាន់ សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «ផ្កាយវង្វេងមេឃ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ