© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនដែលគាំទ្រខ្សែភាពយន្តភាគខ្មែរ ប្រាកដជាបានស្គាល់ឈ្មោះតារាទាំងបួនដួងដែលនឹងចូលរួមលេងហ្គេមក្នុងកម្មវិធីកម្សាន្តរបស់ ភីអិនអិន Freshy Winner ជាក់ជាមិនខាន។ តារាទាំងបួនដួងមាន លោក សុវណ្ណ នរាហ៍ កញ្ញា សីសី លោក ស៊ឹម សោភ័ណ្ឌ និងកញ្ញា នេត ចរិយា។
ទាំងបួននាក់សុទ្ធតែជាតារាសម្តែងដូចគ្នា ហើយក៏មានភាពស្និទ្ធស្នានឹងគ្នាផងដែរ ប៉ុន្តែវត្តមានក្នុងកម្មវិធី Freshy Winner គ្មានពាក្យថាមិត្តភាពនោះទេ គឺមានតែពាក្យថាឈ្នះនិងចាញ់ប៉ុណ្ណោះ។ ប៉ុន្តែបើទោះបីជាបែបណាភាពសប្បាយរីករាយក៏លេចឡើងស្របពេលដែលម្នាក់ៗព្យាយាមយកឈ្នះចាញ់រៀងខ្លួនផងដែរ។
ហ្គេមក្នុងកម្មវិធី Freshy Winner ពីមួយវគ្គទៅមួយវគ្គ តែងតែបានធ្វើអោយទស្សនិកជនផ្ទុះសំណើចតាំងពីដើមរហូតដល់ចប់ ដោយសារតែការផ្តោះផ្តងពាក្យសំដី ឌឺដង ផ្លែផ្កាគ្នា រវាងពិធីករ ពិធីការនី និងតារាកិត្តិយស។ ចុះសម្រាប់សប្តាហ៍នេះវិញ នឹងមានអ្វីថ្មីទៀតហើយសម្រាប់ទស្សនិកជន? តើក្រុមមួយណាដែលទទួលបានឱកាសទៅកាន់វគ្គចុងក្រោយនៃកម្មវិធីដើម្បីដណ្តើមយកទឹកប្រាក់ប្រាំលានរៀល?
កុំភ្លេចរង់ចាំទស្សនាកម្មវីធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ ដល់ម៉ោង ៨:០០ យប់ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត