© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍នេះកម្មវិធីតន្ត្រី Boostrong Rock 2k21 នឹងមានវត្តមានតារាចម្រៀងដែលនិយមស្ទាយយុវវ័យលោក ខាន់ ជែមស៍ រួមជាមួយកូនប្រុសរបស់លោក ឡើងមកបង្ហាញជូនជាមួយបទចម្រៀងល្បីៗជាច្រើនបទ។ នេះជាទស្សនីយភាពថ្មី ដែលតារាចម្រៀងល្បីរូបនេះដឹកដៃកូនប្រុសរបស់ខ្លួនឡើងមកបកស្រាយបទចម្រៀងរួមគ្នាលើឆាកតន្ត្រីតែមួយ។
ប៊យឡូយ ត្បិថតែមានអាយុតិចក៏ពិតមែន ប៉ុន្តែហេតុតែមានឈាមជ័រលោកប៉ាដែលជាតារាចម្រៀង និងមានចិត្តស្រឡាញ់ខាងវិស័យសិល្បៈចម្រៀងដែរនោះ ប៊យឡូយ ក៏បានបោះជំហ៊ានចូលក្នុងវិស័យចម្រៀងតាមលោកប៉ាខ្លួន។ ចាំមើល មើ តើនៅសប្តាហ៍នេះ ទាំងលោកប៉ា និងប៊យឡូយ មានអ្វីថ្មីខ្លះសម្រាប់ទស្សនិកជន?
ក្រៅពីជួបជាមួយវត្តមានលោកប៉ា និងកូន ក៏នៅមានតារាចម្រៀងច្រើនទៀតផងដែរដូចជា កញ្ញា ចម្រើន សុភ័ក្រ្ត កញ្ញា អេណា និងលោក អេឡិច ចន្ត្រា ។ ទាំងបីដួងក៏មានចំណងដៃបទចម្រៀងពីរោះៗ ស្ទាយរាំប្លែកៗ ជាមួយចំណីអារម្មណ៍ថ្មីៗផងដែរសម្រាប់ទស្សនិកជន។ ប្រមូលផ្តុំភាពសប្បាយរីករាយតាមរយៈកម្មវិធី Boostrong Rock 2k21 នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត