© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពយន្តភាគថៃដ៏ល្បីល្បាញកាលពីឆ្នាំ ២០០១ រឿង «ផ្កាយវង្វេងមេឃ» ដែលទស្សនិកជនខ្មែរបានតាមដានទស្សនាមិនអោយរំលងភាគនោះ នាឆ្នាំ២០១៧នេះ ត្រូវបានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថៃ បានយកមកផលិតឡើងវិញ ជាមួយនឹងតួសម្តែង ទស្សនីយភាព និងឈុតឆាក ដែលកាន់តែល្អជាងមុន ហើយភាពយន្តនេះត្រូវបានទទួលសិទ្ធិចាក់ផ្សាយផ្តាច់មុខនៅកម្ពុជាដោយទូរទស្សន៍ភីអិនអិន។ ស្ថានីយទូរទស្សន៍ភីអិនអិន ត្រូវបានមហាជនទទួលស្គាល់ថា មានកំរិតការផ្សាយភ្លឺច្បាស់ ត្រជាក់ភ្នែក រួមជាមួយគុណភាពបញ្ជូលសំលេងដ៏ល្អ។
នេះជារឿង «ផ្កាយវង្វេងមេឃ» កាលពីឆ្នាំ២០០១
រឿង «ផ្កាយវង្វេងមេឃ» នាឆ្នាំ២០១៧ គឺមានការចូលរួមសម្តែងដោយ តារាប្រុសស្រី ស្រស់ស្អាត និងស្រស់សង្ហារ ជាច្រើន រួមមាន តួឯកប្រុស លោក Denkhun Ngamnet និងតួឯកស្រី គឺ កញ្ញា Natalie Panalee Varunwongse រួមនិងតារាល្បីៗជាច្រើនរូបទៀតប្រចាំប៉ុស្តិ៍លេខ៣ នៃប្រទេសថៃ។
ភាពយន្ត ដែលជាចំណីចក្ខុដ៏សម្បូរបែបនេះ នឹងនាំមកជូនទស្សនិកជនគ្រប់រសជាតិ ដែលមានទាំង មនោសញ្ចេតនា ស្នេហាជ្រាលជ្រៅ ប៉ុន្តែបង្កប់ដោយឈុតឆាកបាញ់ប្រហារ សង្គ្រាមដណ្តើមទឹកដី និងជម្លោះការទូតជាដើម។
សូមបញ្ជាក់ថា រឿង «ផ្កាយវង្វេងមេឃ» គឺនិយាយពីព្រះនាងម្ចាស់ ១អង្គ ដែលបានលួចធ្វើដំណើរទៅកាន់ប្រទេសថៃ ជាមួយនឹងអង្គរក្ស និងអ្នកបម្រើរបស់ព្រះនាង ដោយមិនឲ្យនរណាម្នាក់ដឹងទាំងអស់។ ប៉ុន្តែក្រោយមក ព្រះនាង ក៏ត្រូវបានក្រុមជនល្មើសបរទេសមួយក្រុម ចាប់ជំរិត។ ពេលនោះ ប៉ូលីសសង្ហារម្នាក់ ដែលទទួលខុសត្រូវលើសំណុំរឿងនេះ ក៏បានចេញមុខទៅជួយព្រះនាង ហើយអ្នកទាំង ២ ក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក។ តើមានដំណើរដើមទងបែបណា ទើបព្រះនាងម្ចាស់ដ៏ស្រស់ស្អាត ១អង្គ ត្រូវធ្វើដំណើរមកប្រទេសថៃ? តើបន្ទាប់ពីបានជួយសង្គ្រោះព្រះនាងហើយ ប៉ូលីសសាមញ្ញម្នាក់ នឹងអាចក្លាយជាព្រះអង្គម្ចាស់បានដែរ ឬ ទេ?
ចង់ដឹងច្បាស់ សូមកុំភ្លេច រង់ចាំទស្សនា រឿង «ផ្កាយវង្វេងមេឃ» ដែលនឹងចាប់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ចាប់ពីថ្ងៃទី ១៥ខែកញ្ញា ជារៀងរាល់ថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៩-១០យប់ បន្ទាប់ពីរឿង «រឿងរលកជីវិត»៕
ទស្សនាឈុតខ្លីសូមចុច៖
តាមដានព័ត៌មានពីរឿងភាគរបស់ PNN សូមចូលទៅកាន់៖ www.facebook.com/PNNDramaFanClub
ដោយ៖