© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារី ពិសិទ្ធ សុម៉ាវត្តី ជាកុមារីមួយរូបដែលនឹងត្រូវឈានជើងចូលរួមលេងក្នុងកម្មវីធី គ្រួសាររីករាយ នៅសប្តាហ៍នេះ។ សុម៉ាវត្តីត្រៀមខ្លួនរួចរាល់ដើម្បីយកឈ្នះហ្គេមទាំងបីវគ្គពីកម្មវិធី ដោយមានការសហការយ៉ាងពិសេសពីលោកប៉ារបស់ប្អូន។ សុម៉ាវត្តី ជាក្មេងស្រីម្នាក់ដែលមានភាពក្លាហាន និងការផ្តេជ្ញាចិត្តថានឹងអាចដណ្តើមយកជ័យលាភីពីកម្មវិធី បើទោះបីជាប្អូនមិនដែលបានចូលរួមលេងកម្មវិធីនេះពីមុនមកក៏ដោយ។
កម្មវិធី គ្រួសាររីករាយ ជាកម្មវិធីមួយដែលបានផ្តល់ជូនរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់ប្អូនៗកុមារា កុមារីដែលមានភាពក្លាហាន និងឈ្លាសវៃ រហ័សរហួន ហ៊ានឡើងមកលេងក្នុងកម្មវិធី ។ សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធីគ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ឆាតមកកាន់ទំព័រហ្វេសប៊ុគផ្លូវការរបស់ភីអិនអិន Pnn-Tv Cambodia។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ៕
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់ តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ អ្វីដែលសំខាន់មួយទៀតនោះគឺកម្មវិធី «គ្រួសាររីករាយ» ក៏បានផ្តល់ឱកាសដល់មាតា បិតា ឬអាព្យាបាល ចូលរួមលេងដោយគ្រាន់តែឆ្លើយនូវសំនួរងាយៗតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ ភីអិនអិន PNN Tv Cambodia ដែលមានការផ្តល់ជូនសំនួរថ្មីរៀងរាល់ថ្ងៃអាទិត្យ និងប្រកាសលទ្ធផលសម្រាប់អ្នកឈ្នះនៅថ្ងៃសៅរ៍។ កុំភ្លេចចូលរួមលេង រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក៕
ដោយ៖ ម៉ី វ៉ាន់ណែត