© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍នេះ តន្ត្រី AD Concert 2021 នឹងធ្វើអោយទស្សនិកជនប្លែកអារម្មណ៍បន្តិចដោយសារតែក្រៅផ្តល់ជូនបទចម្រៀង ថែមទាំងបង្ហាញជូនជាមួយសៀករហ័សកម្មថែមទៀតផង។ សៀករហ័សកម្មនេះនឹងបង្ហាញជូនដោយលោក ពឹង ចាន់បូរះ ដែលជាសិស្សរបស់លោកគ្រូសៀកដ៏ល្បីនៅកម្ពុជាគឺលោកគ្រូ សូឡូ និងឆ្លៀតពេលលោកក៏រៀនតាមអ៊ីនធឺណេតខ្លះៗផងដែរ។
ចំណែកឯតារាចម្រៀងនៅសប្តាហ៍នេះវិញសុទ្ធតែជាតារាចម្រៀងដែលទស្សនិកជនបានស្គាល់គាត់ច្បាស់មានដូចជា កញ្ញា ស៊ូ ស៊ីរីកា លោក ជុំ លីណូ និង កញ្ញា ទិត្យ សុធារី។ កម្មវិធីតន្ត្រី AD Concert 2021 ជាកម្មវីធីតន្ត្រីមួយដែលតែងតែនាំអារម្មណ៍ទស្សនិកជនបានរីករាយជាមួយការបកស្រាយបទចម្រៀងល្បីៗ ពីរោះៗ ពីសំណាក់តារាចម្រៀងដែលអញ្ជើញមកពីគ្រប់ផលិតកម្មក្នុងប្រទេសកម្ពុជា។
មិនត្រឹមតែបានទស្សនាការបកស្រាយបទចម្រៀងប៉ុណ្ណោះទេ ទស្សនិកជនក៏តែងតែបានឃើញពីការរៀបចំឈុតឆាកប្លែកៗ ទស្សនីយភាពថ្មីៗដើម្បីអោយទស្សនិកជនទទួលបានអារម្មណ៍រសជាតិប្លែកៗលើឆាកតន្ត្រីមួយនេះ។ កុំរង់ចាំតាមដានទស្សនាកម្មវិធីតន្ត្រី AD Concert 2021 ផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧០០យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
កម្មវិធីនេះនាំមកជូនជាពិសេសផ្តាច់មុខដោយ: តែបៃតង AD ឆ្ញាញ់! ឆ្ញាញ់! ឈ្នះរង្វាន់អស់ស្ទះ! AD ផលិតផលសំណាងល្អ ញ៉ាំច្រើន! ឈ្នះច្រើន!
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត