© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងក្តី មន្ត្រីការទូតបានបាត់ខ្លួន ត្រូវបានក្រុមសើបការសម្ងាត់របស់់សៀវសុង រកឃើញ ដោយបន្សល់ទុកនូវបំបែកសាកសពនៅកន្លែងមួួយ។ សៀវសុង ដែលជាមន្ត្រីពូកែវៃឆ្លាតម្នាក់ បានស្រាវជ្រាវរកអ្នកនៅពីក្រោយរឿងនេះ គឺមានការជាប់ពាក់ព័ន្ធនឹងព្រះនាងប៉ាវលីងដោយព្រះនាងមានទំនាក់ទំនងស្នេហាជាមួយនឹងនិស្សិតកម្សត់ម្នាក់ឈ្មោះ ម៉ុងជូ។
ម៉ុងជូ ហេតុតែឆ្កួតនឹងស្នេហា ធ្វើឲ្យគេក្លាយជាមនុស្សមានបញ្ហារោគចិត្ត សម្លាប់មនុស្សដោយវិធីសាហាវបែបសម្ងាត់ ។ សៀវសុង បានដឹងពីចំណុចខ្សោយរបស់ព្រះនាងប៉ាវលីង ហើយបន្លំខ្លួនធ្វើជាម៉ុងជូ ដើម្បីឲ្យព្រះនាងហ៊ានមានព្រះបន្ទួលអ្វីដែលលាក់ក្នុងចិត្តចេញមកឲ្យអស់។
ការពិត ដែលសៀវសង បានរកឃើញនោះ គឺទាំងការបាត់ខ្លួនរបស់បងប្រុសរ៉ានយាន និង ការស្លាប់របស់មន្ត្រីការទូត គឺសុទ្ធសឹងតែជាស្នាដៃរបស់ម៉ុងជូទាំងអស់ ។ ដោយសារតែភ្លើងប្រចណ្ឌ និងមហិច្ឆតាចង់បានជីវិតមួយដែលខ្ពង់ខ្ពស់។ ក្រោយពីរឿងក្តីនេះបានបញ្ចប់ទៅ សៀងសុង ក៏អាចឆ្លៀតបំបែករឿងក្តីមួយរឿងទៀត ទាក់ទងនឹងមន្ត្រី ស៊ួយហ្វូ ដែលជាជនក្បត់ ចង់បានត្បូងគុជដោយមានតម្លៃ។ គេបានប្រើល្បិច ខ្ចីដៃអ្នកផ្សេង ដើម្បីធ្វើយ៉ាងណា ឲ្យស៊ួយហ្វូបង្ហាញខ្លួនធ្វើសកម្មភាព។
សូមរង់ចាំទស្សនាឈុតឆាក ត្រង់វគ្គនេះ ក្នុងរឿង «អាថ៌កំបាំងពេទ្យសម័យថាង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ