© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍នេះកម្មវិធីតន្ត្រី Ganzberg Uber Concert នឹងនាំអារម្មណ៍ទស្សនិកជនទៅជួបជាមួយតារាចម្រៀងប្រុសស្រីល្បីៗជាច្រើនដួង ដែលសុទ្ធសឹងតែទទួលបានការគាំទ្រនៅលើវិថីសិល្បៈចម្រៀង។ អ្វីដែលនឹងធ្វើអោយទស្សនិកជនកាន់តែមានការភ្ញាក់ផ្អើលមួយទៀតនោះគឺកញ្ញា កញ្ញា ប្រេម៉ា និងកញ្ញា ឆយី ក្រៅពីផ្តល់ជូននូវបទចម្រៀងពីរោះៗ តារាទាំងពីរដួងក៏នឹងឡើងមកបកស្រាយពីសម្ព័ន្ធភាពរវាងគ្នាផងដែរ។ តើពួកគេត្រូវជាអ្វីនឹងគ្នា?
ដោយឡែកសម្រាប់តារាចម្រៀងពីរដួងទៀតគឺកញ្ញា បាន មុន្នីល័ក្ខ និង លោក ម៉ា ចាន់បញ្ញា នឹងឡើងមកបកស្រាយបទចម្រៀងរួមគ្នានៅលើឆាកតន្ត្រីជាលើកដំបូង ខណៈដែលអ្នកគាំទ្រធ្លាប់តែឃើញអ្នកទាំងពីរបកស្រាយបទចម្រៀងរួមគ្នានៅក្នុងយូធូបតែប៉ុណ្ណោះ។ តើបទចម្រៀងអ្វីខ្លះដែលទស្សនិកជនចង់អោយពួកគាត់បកស្រាយ?
នៅមានតារាចម្រៀងបុរសសង្ហារសម្លេងមានមន្តស្នេហ៍លោក ឃី សុឃុន ក៏បានត្រៀមជាមួយបទចម្រៀងពីរោះៗដើម្បីកំដរអារម្មណ៍ទស្សនិកជននៅរាត្រីដ៏សែនមនោរម្យផងដែរ។
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីតន្ត្រី Ganzberg Uber Concert នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០ យប់ តទៅនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត