© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារាម៉ាប់ៗ ឃ្យូត និងគួរអោយស្រឡាញ់ ប៊ុន យ៉ុងសេង គឺជាកុមារាមួយរូបដែលទទួលបានឱកាសឡើងមកលេងក្នុងកម្មវិធី «គ្រួសាររីករាយ» របស់ ភីអិនអិន ។ បើមើលមួយភ្លែត យ៉ុងសេង ហាក់មិនសូវនិយាយស្តីច្រើនប៉ុន្មានឡើយ ប៉ុន្តែប្អូនបង្ហាញនូវភាពក្លាហាន ហ៊ានឡើងមកលេងក្នុងវិធី។
យ៉ុង សេង ត្បិថមិនសូវនិយាយស្តីច្រើនក៏ពិតមែន ប៉ុន្តែនៅពេលដល់វគ្គលេងហ្គេម យ៉ុងសេង អាចពន្យល់ទៅកាន់អ្នកម៉ាក់បានយ៉ាងល្អ និងក្បោះក្បាយ។ អ្វីដែលសំខាន់បើទោះបីជា យ៉ុង សេង ពន្យល់បានយ៉ាងល្អប៉ុណ្ណា តើអ្នកម៉ាក់អាចឆ្លើយត្រូវដែរឬទេ?
កម្មវិធី «គ្រួសាររីករាយ» មានទាំងអស់បីវគ្គហើយវគ្គនីមួយៗអាចនឹងពិបាកបន្តិចសម្រាប់ក្មេងៗដែលឡើងមកលេងក្នុងកម្មវិធី ដោយតម្រូវអោយពន្យល់ធ្វើយ៉ាងណាអោយលោកប៉ា ឬអ្នកម៉ាក់ ងាយយល់ ប្រសិនបើអ្នកម៉ាក់ លោកប៉ា ឆ្លើយមិនបានត្រូវនឹងចម្លើយទេ នោះរង្វាន់នឹងរបូតជាមិនខាន។ ចង់ដឹងថាតើ យ៉ុង សេង និង អ្នកម៉ាក់ អាចយល់ពីគ្នាបានល្អកម្រឹតណានោះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី គ្រួសាររីករាយ ចាក់ផ្សាយនៅថ្ងៃអាទិត្យទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។
សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធី «គ្រួសាររីករាយ» សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ឆាតមកកាន់ទំព័រហ្វេសប៊ុគផ្លូវការរបស់ ភីអិនអិន Pnn-Tv Cambodia។ លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ។
អ្វីដែលសំខាន់មួយទៀតនោះគឺកម្មវិធី «គ្រួសាររីករាយ» ក៏បានផ្តល់ឱកាសដល់មាតា បិតា ឬអាព្យាបាល ចូលរួមលេងដោយគ្រាន់តែឆ្លើយនូវសំនួរងាយៗតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ភីអិនអិន PNN Tv Cambodia ដែលមានការផ្តល់ជូនសំនួរថ្មីរៀងរាល់ថ្ងៃអាទិត្យ និងប្រកាសលទ្ធផលសម្រាប់អ្នកឈ្នះនៅថ្ងៃសៅរ៍។ កុំភ្លេចចូលរួមលេង រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត