ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧

រឿងភាគ TVB «គំនុំក្នុងខ្សែលោហិត»

១១ កញ្ញា ២០១៧

«គំនុំក្នុងខ្សែលោហិត» គឺជាភាពយន្តដែលទទួលបានការគាំទ្រ និងទស្សនារហូតដល់ទៅជិតពីរលាននាក់ នៅហុងកុង។ តួសំខាន់ៗក្នុងរឿងនេះមានដូចជា Gallen Lo សម្តែងជាតួ Cheuk Kwan-lam, Fred Cheng សម្តែងជាតួ Ringo Poon Siu-kit, Ali Lee សម្តែជាតួ Rachel Chan Hei-man រួមជាមួយតារាល្បីៗជាច្រើនរូបទៀត ។ 

 

 

រឿងនេះបង្ហាញពីការធ្វើជំនួញ និងល្បិចកលផ្សេងៗដើម្បីសងសឹកគ្នា។ បន្ទាប់ពីភរិយាទីមួយ និងភរិយាទី២ របស់Cheuk Kwan Lam បានស្លាប់ទៅ គាត់ក៏បានពង្រីកមុខរបរសប់ខ្លួន ដោយការបើកក្រុមហ៊ុនមួយដែលមានឈ្មោះថា Endless Beauty និងត្រូវបានគេដាក់រហ័សនាមគាត់ថា King។ ស្របពេលនោះ king ក៏បានជួបជាមួយRingo Poon ដែលជាបុរសវ័យក្មេង និងមានការប៉ិនប្រសប់ក្នុងការប្រកបជំនួញ។ Ringo Poon ទទួលបានការពេញចិត្តពីលេខារបស់លោក King គឺនាង Rachel Chan ដែលនាងជឿជាក់ថា Ringo Poon ពិតជាអាចធ្វើអោយក្រុមហ៊ុន Endless Beauty ទទួលបានជោគជ័យទៅថ្ងៃអនាគត។ ប៉ុន្តែអ្វីទាំងនេះគឺមិនដូចការគិតឡើយ Ringo Poon បានផ្សំគំនិតជាមួយអ្នកខាងក្រៅ ដើម្បីលួចយកឯកសារ និងអាថ៍កំបាំងពាណិជ្ជកម្មពីសាជីវកម្មធំៗដើម្បីរកលុយ និងចង់បំផ្លិចបំផ្លាញក្រុមហ៊ុនរបស់ Endless Beauty របស់ King។

តើផែនការអ្វីខ្លះដែល Ringo Poon រៀបចំឡើង?

តើផែនការទាំងនេះនឹងទទួលបានជោគជ័យដែរទេ? 


តួឯក៖ Gallen Lo សម្តែងជាតួ Cheuk Kwan-lam, Ali Lee សម្តែជាតួ Rachel Chan Hei-man 


ផ្សាយជូនទស្សនា៖ ចាប់ពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧តទៅ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១២ ដល់ម៉ោង ១រសៀល។ 

Copyright © 2017 PNN TV. All Rights Reserved.