© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជារៀងរាល់សប្តាហ៍កម្មវិធី Freshy Winner តែងតែបានអញ្ជើញតារាបួនដួងមានទាំងតារាចម្រៀង តារាសម្តែង តារាបង្ហាញម៉ូតជាដើម ដើម្បីមកធ្វើការប្រកួតប្រជែងដណ្តើមទឹកប្រាក់ប្រាំលានរៀល។ នៅសប្តាហ៍នេះវត្តមានតារាសម្តែងនិងតារាចម្រៀងបួងដួងទៀតហើយមានដូចជា លោក រិទ្ធ ប្រុសពៅ កញ្ញា សោម ស្រីនាថ លោក ឃុន (ផប់) និងកញ្ញា ស្រីពេជ្រ។
ផ្តើមកម្មវិធីភ្លាមទស្សនិកជននឹងបានទស្សនាការបកស្រាយបទចម្រៀងយ៉ាងពីរោះពីសំណាក់តារាចម្រៀងលោក រិទ្ធ ប្រុសពៅ ហើយបទចម្រៀងមួយបទនេះបានធ្វើអោយកញ្ញា សោម ស្រីនាថ ទប់ទឹកភ្នែកលែងជាប់ យ៉ាងណានេះគ្រាន់តែជាការសម្តែងប៉ុណ្ណោះដើម្បីអោយកម្មវិធីកាន់តែប្លែក និងទទួលបានអារម្មណ៍ថ្មីមួយទៀតផងដែរ។
វិលចូលមកក្នុងកម្មវិធីជាមួយការលេងហ្គេមសប្បាយៗ ទាំងពីរក្រុមពិតជាមិនចង់អោយរបូតពិន្ទុពីដៃឡើយ ម្នាក់ៗខំប្រឹងលេងអស់ពីសមត្ថភាព ក្នុងការពន្យល់ទៅកាន់ដៃគូរបសខ្លួន។ វិញ្ញាសារហ្គេមមានពិតជាលំបាក ប៉ុន្តែទន្ទឹមនឹងភាពលំបាកក៏បានបង្កបរិយាកាសអោយមានភាពសប្បាយរីករាយរយៈពេលមួយម៉ោងពេញតែម្តង។ តើការប្រកួតប្រជែងនេះគូណាដែលទទួលបានជ័យលាភី? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧:០០យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត