© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្នុងអំឡុងឆ្នាំ២០០០ លោកអ្នកប្រាកដជាស្គាល់ពីភាពល្បីល្បាញរបស់តារាចម្រៀងលោក មួន ម៉ារ៉ា ដែលជាម្ចាស់បទកាដូគ្មានន័យ និងបទ អូនទៅភ្នំពេញ រួមនិងបទចម្រៀងជាច្រើនបទទៀតដែលមួយបទៗសុទ្ធតែទទួលបានការគាំទ្រខ្លាំងនាអំឡុងពេលនោះ។
គួរអោយកត់សម្គាល់ដែរថាលោក មួន ម៉ារ៉ា បានបាត់មុខពីសិល្បៈមួយរយៈធំ ប៉ុន្តែនៅសប្តាហ៍នេះលោកនឹងវិលត្រឡប់មកកាន់ឆាកតន្ត្រីជាលើកដំបូងរបស់លោកជាមួយកម្មវិធី Boostrong Rock 2k21 ដោយនឹងលើកយកបទចម្រៀងល្បីៗរបស់ខ្លួន ប៉ុន្តែអ្វីដែលកាន់តែប្លែក លោកនឹងបកស្រាយបទចម្រៀងទាំងនោះជាចង្វាក់រ៉ក់វិញម្តង។
មិនត្រឹមតែប៉ុណ្ណោះលោក កែវ វាសនា ដែលជាតារាចម្រៀងជំនាន់ក្រោយ នឹងមកបកស្រាយបទចម្រៀងចាប់ដៃគូជាមួយលោកមួន ម៉ារ៉ា និងធ្វើអោយទស្សនិកជនកាន់តែសប្បាយរីករាយ កាន់តែរំភើបជាមួយតន្ត្រីបែបRock ញាក់កន្ត្រាក់អារម្មណ៍។
នៅមានតារចម្រៀងស្រីពីរដួងទៀតដូចជាកញ្ញា សួន ស្រីណាក់ និងកញ្ញា បុស្ប៉ា បាន៍ តារាចម្រៀងទាំងពីរក៏មានបទចម្រៀងបែបរ៉ក់ មកចែកជូនទស្សនិកជនកម្សាន្តអារម្មណ៍បែបសប្បាយៗផងដែរ។
បន្ថែមលើសពីនេះទៀតនោះតន្ត្រី Boostrong Rock 2k21 នឹងផ្តល់ជូនសំណាងដល់ទស្សនិកជនផងដែរជាមួយនឹងវគ្គ Boostrong តេឈ្នះលុយ។ វគ្គ Boostrong តេឈ្នះលុយ ជាវគ្គពិសេសមួយដែលទស្សនិកជន អាចទូរសព្ទចូលរួមលេងដោយគ្រាន់តែឆ្លើយសំនួរងាយៗពីកម្មវិធី បន្ទាប់មកជ្រើសរើសប្រអប់តាមអក្សរនីមួយៗ។ ទឹកប្រាក់សម្រាប់ប្រអប់នីមួយៗមានចាប់ពីម្ភៃម៉ឺនរៀល (២០០,០០០រៀល) រហូតដល់មាសមួយតម្លឹង។
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីតន្ត្រី Boostrong Rock 2k21 ផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត