© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជំងឺឆ្លងបានរាលដាលនៅក្នុងគ្រួសាររបស់សៀវសុង រហូតធ្វើឲ្យលោកយាយរបស់គេត្រូវបានស្លាប់ ប៉ុន្តែការស្លាប់នេះ គឺការពិតបណ្តាលមកពីឃាតករអ្នករៀបចំគំរោងការដើម្បីសម្លាប់លោកយាយរបស់គេ ចង់ដណ្តើមយកត្បូងគុជសួយហ៊ូ។
សៀវសុង ក្រោយពេលបាត់បង់លោកយាយហើយ គេខ្លាចក្រែងរ៉ានយានអាចនឹងមានគ្រោះថ្នាក់ដោយសារតែឃាតករ ក៏សម្រេចចិត្តបញ្ជូននាងទៅរស់នៅឯស្រុកឆ្ងាយដោយបង្ខំចិត្ត ដើម្បីផ្តល់ឱកាសឲ្យឃាតករបង្ហាញមុខ។
ក្រចកដៃពណ៌ក្រហម និងថ្នាំជំងឺឆ្លងមួយគ្រាប់បានបន្សល់ទុកនៅក្នុងបន្ទប់របស់លោកយាយសៀវសុង ហើយវាក៏ជារបស់ស្រីបម្រើម្នាក់ផងដែរ។ ដោយសារតែខ្លាចបែកការ ស្រីបម្រើនោះក៏ត្រូវគេលបលួចសម្លាប់បន្ត ប៉ុន្តែសៀវសុង នៅតែជម្នះចិត្តរកមុខឃាតករពិតប្រាកដឲ្យឃើញ។
ស្របពេលជាមួយគ្នានេះ សៀវសុង និងរ៉ានយាន បានរកឃើញទូដាក់តាំងរូបព្រះមួយកន្លែងក្នុងបន្ទប់លោកយាយ ហើយក៏បានរុករកឃើញផ្លូវអាថ៌កំបាំងមួយចូលទៅក្នុងល្ហាងព្រៃនៅក្នុងផ្ទះរបស់សៀវសុង។ កន្លែងនោះហើយ គឺជាកន្ឡែងដែលត្បូងគុជសួយហ៊ូបង្ហាញខ្លួន ហើយក៏ជារបស់ដ៏មានតម្លៃដែលគ្រប់គ្នាចង់បាន។
តើសៀវសុង និងរ៉ានយាន អាចស្វែងរកត្បូងគុជសួយហ៊ូឃើញដោយវិធីណា ? សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «អាថ៌កំបាំងពេទ្យសម័យថាង» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់
ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ