© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាពេលវេលាដែលណាមវ៉ាន់ត្រូវវាយបកមកលើដៃគូសត្រូវទី ៣ គឺ វីសា ដែលត្រូវជាមិត្តស្លាប់រស់របស់ភីង និងធីម។ ណាមវ៉ាន់ នាងបានសើបដឹងពីប្រវត្តិគ្រួសាររបស់វីសា ដែលមានស្វាមីឈ្មោះ ធី ជាសេដ្ឋីលំដាប់ខ្ពស់ និងជាម្ចាស់ក្រុមហ៊ុនរថយន្តទំនើបក្នុងស្រុកទៀតផង។
មួយគូចុងក្រោយនេះ គឺជាកំពូលមនុស្សរស់នៅក្នុងឋានៈខ្ពស់ មានទ្រព្យសម្បត្តិច្រើនខ្លាំង និងចូលចិត្តសេពគប់ក្រុមមនុស្សអភិជនដូចគ្នា។
ក្រោយពីបានដឹងជីវិតប្តីប្រពន្ធរបស់វីសាហើយ ណាមវ៉ាន់ បានរៀបចំល្បិចកលដោយធ្វើយ៉ាងណាចូលកាន់តែកៀក ថៅកែម្ចាស់ក្រុមហ៊ុនលក់រថយន្ត គឺលោកធី ដើម្បីធ្វើជាអ្នកទីបី ជ្រែកដណ្តើមស្នេហ៍ និងធ្វើបាបផ្លូវចិត្តវីសា។
អ្វីដែលធ្វើឲ្យអ្នកផ្ទះរបស់ ណាមវ៉ាន់ មានការភ្ញាក់ផ្អើល ស្ទើតែគាំងបេះដូងគ្រប់ៗគ្នានោះ គឺនាងបានបញ្ជាទិញរថយន្តដែលមានតម្លៃខ្ពស់កប់ពពកដល់ទី២គ្រឿងក្នុងពេលតែមួយ ដោយមិនមានលក្ខខណ្ឌអ្វីទាំងអស់។ ការទិញនេះ បានជំរុញចិត្តឲ្យ ថៅកែ ធីមានការចាប់អារម្មណ៍មកលើនាង រហូតឲ្យលេខាជំនិតទាក់ទងនាងដើម្បីធ្វើជាស្រីកំដរ។
ផ្ទុយពីអ្នកផ្ទះរបស់ណាមវ៉ាន់ ជាពិសេស លោកយាយរបស់នាង បានស្តីបន្ទោសឲ្យនាងជាច្រើន ដោយសារតែការចំណាយលុយដ៏ច្រើនលើសលុបក្នុងការទិញរថយន្តនេះ។ ណាមវ៉ាន់ មិនព្រមស្តាប់អ្នកណាទាំងអស់ សំខាន់នាងចង់ឈ្នះ នាងចង់ធ្វើ ដើម្បីសេចក្តីសុខផ្លូវចិត្តរបស់នាង។
តើនឹងមានអ្វីកើតឡើងបន្តទៀត លើជីវិតនាងណាមវ៉ាន់ ដែលពេលនេះ នាងបានជ្រុលខ្លួនកាន់តែជ្រៅនៅក្នុងសង្គមដែលគេស្អប់ខ្ពើមទៅហើយនោះ? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ផ្កាយវង្វេងមេឃ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ