© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាចម្រៀងដែលកំពុងតែពេញនិយមខ្លាំងសម្រាប់ស្រទាប់យុវវ័យនាពេលបច្ចុប្បន្នគឺលោក ខេម ថ្មីៗនេះហាក់បង្ហាញវត្តមានច្រើននៅលើឆាកតន្ត្រីរបស់ ស្ថាននីយទូរទស្សន៍ភីអិនអិន ។ ពិតណាស់ វត្តមានរបស់លោក ខេម ពិតជាបានធ្វើអោយទស្សនិកជន និងអ្នកគាំទ្រលោក ពេញចិត្ត និងចង់ទស្សនាការបកស្រាយបទចម្រៀងពីរោះៗរបស់លោក។
ដោយសារតែទទួលបានការគាំទ្រច្រើន ទើបកម្មវិធីតន្ត្រី AD Concert 2021 បានអញ្ជើញរូបលោកអោយមកចូលរួមបកស្រាយបទចម្រៀងនាសប្តាហ៍នេះ។ មិនត្រឹមតែបកស្រាយបទចម្រៀងប៉ុណ្ណោះទេ លោក ខេម នឹងផ្តល់ជូននូវសំណើចសើចក្អាកក្អាយដែលជាចំណងដៃថ្មីមួយសម្រាប់ទស្សនិកជន និងអ្នកគាំទ្រ។ តើអ្វីទៅដែលលោកអាចធ្វើអោយទស្សនិកជនបានសើចសប្បាយ?
នៅមានតារាចម្រៀងបីដួងទៀតសុទ្ធតែជានារីទាំងអស់ ដូចជាកញ្ញា នាង គន្ធា កញ្ញា ចែម ស្រីល័ក្ខ និងកញ្ញា ចាន់ ស្រីនាថ។ តើពួកគាត់នឹងមានបទចម្រៀងអ្វីខ្លះសម្រាប់ទស្សនិកជននៅសប្តាហ៍នេះ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីតន្ត្រី AD Concert 2021 ផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧:០០យប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
កម្មវិធីនេះនាំមកជូនជាពិសេសផ្តាច់មុខដោយ: តែបៃតង AD ឆ្ញាញ់! ឆ្ញាញ់! ឈ្នះរង្វាន់អស់ស្ទះ! AD ផលិតផលសំណាងល្អ ញ៉ាំច្រើន! ឈ្នះច្រើន!
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត