© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពេលវេលានៃការសងសឹកបានមកហើយ ផែនការរបស់សុគន្ធចាប់ផ្តើមធ្វើដោយរៀបចំឲ្យ វីណាបានជួបគ្នាដោយចៃដន្យជាមួយនឹងនរៈ ។ វីណា បង្ហាញមុខមាត់ថ្មីដូចគ្នាបេះបិទជាមួយនឹងមុខមាត់ប្រពន្ធដើមរបស់នរៈគឺមេត្តាបន្ទាប់ពីគេបានធ្វើការវះកាត់់ប្តូរមុខមាត់រួចមក។
នរៈ មានអារម្មណ៍ស្រឡាំងកាំង ក្រោយពីបានជួបនឹងវីណាក្នុងល្បិចរៀបចំឲ្យមានគ្រោះថ្នាក់មួយកើតឡើង។ វីណា បានបង្កើតឱកាសដើម្បីបានចូលទៅកៀកគ្រួសារនរៈ ដោយបន្លំខ្លួនធ្វើជាមនុស្សស្រីកម្សត់គ្មានផ្ទះសម្បែង។
ដោយការអាណិត ម្តាយនរៈ និងរូបគេ បានផ្តល់ក្តីស្រឡាញ់ និងទឹកចិត្តអាណិតអាសូរដល់វីណា ឲ្យរស់នៅក្នុងផ្ទះជាមួយក្នុងនាមអ្នកបម្រើ។
នរៈចាប់ផ្តើមផ្លាស់ប្តូរចិត្តពីលីតា នៅពេលឃើញវីណាមានឬកពារដូចជាមេត្តាប្រពន្ធរបស់ខ្លួនកាលពីមុន ដូចទាំងឈ្មោះ ដូចទាំងរូបរាងមុខមាត់។ ពេលនេះ លីតា និងនរៈ ក៏ហាក់ដូចជាមានអារម្មណ៍សោះអង្គើយជាមួយគ្នា ដោយលីតានាងមានចិត្តប្រច័ណ្ឌនឹងនរៈ ចំណែកឯនរៈវិញ កើតចិត្តនឹករលឹកទៅដល់មេត្តាប្រពន្ធមុន។
ដំណើរសាច់រឿងនៅក្នុងភាគនេះ វីណានឹងធ្វើឲ្យគ្រួសារនរៈចាប់ផ្តើមប្រេះឆា ហើយអ្វីៗត្រូវបានបាត់បង់បន្តិចម្តងៗ តាមល្បិចកលរបស់នាង។ សូមបន្តរង់ចាំទស្សនាសាច់រឿងនេះ នៅក្នុងរឿង «អ្នកម៉ាក់វ័យក្មេង វគ្គពីរ »ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ