© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«ប្រពន្ធអាជីព » សាច់រឿងកាន់តែធ្វើឲ្យទស្សនិកជនមានអារម្មណ៍ចងដឹងពីទំនាក់ទំនងតួអង្គ ស្រី ដាវ និងប្រធានរបស់នាងខ្លាំងឡើងៗ។ ឌីត បានដឹងការពិតគ្រប់យ៉ាងពីដាវ ដែលស្នេហារបស់នាងនៅពេលនេះ វាគ្រាន់តែជាការងារក្នុងល្បិចរបស់ដៃគូរកសុីឌីតតែប៉ុណ្ណោះ។ ដាវ ថ្វីត្បិតតែវាជាការរៀបចំឡើង ប៉ុន្តែនាងចាប់ផ្តើមមានអារម្មណ៍ស្រឡាញ់ជាមួយនឹងឌីត ទាំងដឹងវានឹងមិនអាចទៅរួចសម្រាប់នាង។
នាងគិតថា ឌីតនឹងបញ្ចប់ក្តីស្រឡាញ់ចំពោះនាង តែផ្ទុយទៅវិញ មិនត្រឹមតែឌីតមិនខឹងនឹងនឹងនាង គឺថែមទាំងគេមានចិត្តអាណិតអាសូរចំពោះគ្រួសាររបស់ដាវទៀតផង។ ការពិតដែលដាវ ធ្វើខ្លួនជាទំនិញនោះ គឺនាងត្រូវការប្រាក់ដើម្បីព្យាបាលជំងឺឪពុករបស់នាងតែប៉ុណ្ណោះ។
ឌីត បន្ទាប់ពីបានសើបដឹងការពិតពីជីវិតគ្រួសាររបស់ដាវហើយ គេបានដាក់លក្ខខណ្ឌមួយដល់ដាវ គឺតម្រូវឲ្យនាងធ្វើជាលេខារបស់គេទាំងនៅការិយាល័យ និងមើលថែទាំកិច្ចការក្នុងខនដូផ្ទាល់ខ្លួនរបស់គេទៀតផង។ ដាវ ព្រោះតែលុយ និងក្តីស្រឡាញ់ផងនោះ ក៏សម្រេចចិត្តបណ្តោយឲ្យអ្វីៗទៅតាមលក្ខខណ្ឌរបស់ឌីត ដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកគេកាន់តែស្អិតរមួតទៀត។ ចំណែកឯអែន មិត្តភក្តិរបស់ឌីត នាងខកចិត្តយ៉ាងខ្លាំង នៅពេលដែលនាងបានលះបង់ក្តីស្រឡាញ់ទៅលើឌីតែម្នាក់ឯង ហើយបែរជាឌីតប្រគល់ស្នេហាទៅឲ្យនារីផ្សេងដែលទើបតែស្គាល់គ្នាក្រោយនាងទៅវិញសោះ ។
តើនៅភាគបន្ទាប់ទៀត សាច់រឿងស្នេហាត្រីកោណ និងទំនាក់ទំនងរវាងដាវ ឌីត និងអែន នឹងទៅជាយ៉ាងណា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« ប្រពន្ធអាជីព» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៩ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃពុធ៕
ដោយ៖ សិរីរដ្ឋ