© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រឿងភាគបន្ត៖ ការសងសឹកទៅវិញទៅមក កាន់តែធ្វើឲ្យណាមវ៉ាន់ក្លាយជាមនុស្សស្រីដែលអាក្រក់ខ្លាំងឡើងៗ ដើរបំផ្លាញគ្រួសារប្តីប្រពន្ធកូនគេមិនឲ្យមានសេចក្តីសុខ។ សាវីន និងអំណាច ដែលត្រូវជាស្វាមីរបស់ជំទាវធីម ផាវ៉ាត និងតារាម៉ូលដែល ភីម ក៏ត្រូវ នាងប្រើល្បិចទាក់ស្នេហ៍ ដើម្បីឲ្យប្តីប្រពន្ធពីរគូនេះឈ្លាស់ទាស់ទែងគ្នា។
ណាមវ៉ាន់គិតថា ខ្លួនអាចធ្វើអ្វីបានទាំងអស់ ចង់បំផ្លាញសុភមង្គលអ្នកណាម្នាក់ ដែលធ្វើឲ្យអារម្មណ៍របស់ខ្លួនមិនល្អនោះ ប៉ុន្តែគេក៏ភ្លេចគិតថា នៅមានជើងខ្លាំងជាច្រើននាក់ទៀត ដែលគេមិនអាចនឹងស៊ូជាមួយបាន។ វីសារ ដែលទើបតែត្រឡប់មកពីបរទេស ហើយក៏ជាមិត្តសម្លាញ់ស្លាប់រស់របស់ធីម និងភីម។ នាងមិនសុខចិត្តនោះទេ ក្រោយពីដឹងថា ណាមវ៉ាន់ បានធ្វើឲ្យគ្រួសាររបស់មិត្តនាងទាំងពីរជួបនឹងបញ្ហា។
វីសា ជាកូនស្រីអភិជនម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនមហាសាល ហើយជាមនុស្សស្រីដែលមានចិត្តសាហាវខ្លាំងជាងណាមវ៉ាន់ទៅទៀត។ នាង ចាប់ផ្តើមវាយបកទៅ ណាមវ៉ាន់វិញ ដោយធ្វើឲ្យគ្រួសារនាង គឺលោកយាយរបស់ណាមវ៉ា់ន់ ទទួលយកពត៌មានមិនល្អៗពីចៅស្រីរបស់ខ្លួន។
ចាំមើលតើ លើកនេះ សង្គ្រាមជើងខ្លាំងប៉ះជាមួយជើងខ្លាំងដូចគ្នា រវាងណាមវ៉ាន់ និង វីសារ តើនឹងល្អមើលយ៉ាងណានោះ សូមបន្តរង់ចាំទស្សនាភាគបន្ទាប់នៅក្នុងរឿង «ផ្កាវង្វេងមេឃ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ