ថ្ងៃព្រហស្បតិ៍ ទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧

កំពូលតារាស្រីថៃ Davika នឹងលេចមុខលើកដំបូងនៅ PNN តាមរយៈរឿង «នារីក្នុងភ្លើងគំនុំ»

០៧ កញ្ញា ២០១៧

នៅខែកញ្ញានេះ ភីអិនអិន នឹងធ្វើឲ្យទស្សនិកជន កាន់តែទទួលបានចំណីអារម្មណ៍ប្លែកទៀតហើយ តាមរយៈភាពយន្តភាគថៃសងសឹងបែបមនោសញ្ចេតនារឿង «នារីក្នុងភ្លើងគំនុំ»។

 

 

ភាពយន្តភាគថៃ ដែលមានគ្រប់រសជាតិ មនោសញ្ចេតនា ល្បិចកលប្រទាក់ក្រឡា ការសងសឹង គំនុំ និងឈុតឆាកបាញ់ប្រហារ បានទទួលការពេញនិយមក្នុងប្រទសថៃ អំឡុងពេលចាក់បញ្ចាំងកាលពីឆ្នាំ ២០១៦។

 

តួឯកក្នុងរឿង «នារីក្នុងភ្លើងគំនុំ» គឺលោក Tik Jesadaporn Pholdee ចាប់ដៃគូជាមួយកំពូលតួសម្តែងស្រីកូនកាត់ប៊ែលហ្ស៊ិក កញ្ញា Mai Davika Hoorne។ នេះគឺជាការជួបគា្នលើកដំបូងរបស់តារាទាំង ២ដួងនេះ ហើយពួកគេ ក៏ត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាដៃគូសម្តែងដ៏ស័ក្តិសមបំផុតក្នុងរឿងនេះ។ 

 

រឿង «នារីក្នុងភ្លើងគំនុំ» ជារឿងដែលបង្ហាញពីនារីម្នាក់ឈ្មោះ Risa (Mai Davika Hoorne)ដែលត្រូវបានក្រុមគ្រួសារឪពុកនាង ធ្វើបាបឲ្យរងទុក្ខវេទនា ជាមួយម្តាយបង្កើតរបស់នាង កាលពីនាងនៅក្មេង។ ប៉ុន្តែក្រោយមក ម្តាយរបស់ Risa មានសំណាងបានរៀបការជាមួយនឹងព្រះមហាក្សត្រនៃប្រទេស Saijeet រួចនាងក៏ក្លាយជាព្រះនាងម្ចាស់។ ដោយសារតែទទួលបានឋានៈខ្ពង់ខ្ពស់ហើយ Risa ក៏កើតចិត្តចង់សងសឹងនឹងមនុស្សដែលធ្លាប់ធ្វើបាបនាង និងម្តាយនាង កាលពីនៅតូច។

 

 

ព្រោះតែការចង់សងសឹកនេះហើយ ទើបធ្វើអោយព្រះនាង Risa មករស់នៅប្រទេសថៃ ហើយបានជួបជាមួយ Theepob (Tik Jesadaporn Pholdee)។ តាមពិតទៅអ្នកទាំងពីរធ្លាប់ស្គាល់គ្នារួចមកហើយពេលដែល Theepob ទៅប្រទេស Saijeet ប៉ុន្តែពេលដែលពួកគេជួបគ្នានៅប្រទេសថៃ នាងបែរជាធ្វើមិនស្គាល់គ្នាទៅវិញ ដោយសារតែ Risa មានគម្រោងចង់សងសឹក ទៅលើ Theepob។ ប៉ុន្តែការសងសឹកនោះ យូរៗទៅបានធ្វើអោយអ្នកទាំងពីរបែរជាកើតចិត្តស្រឡាញ់ទៅវិញ។ ដូច្នេះ តើ Risa នឹងជ្រើសរើសការសងសឹកបន្ត ឬ បញ្ឈប់វា ដើម្បីក្តីសេ្នហារបស់នាង?


រឿងរ៉ាវទាំងនេះ នឹងបង្ហាញជូនក្នុងខ្សែភាពយន្តភាគថៃរឿង «នារីក្នុងភ្លើងគំនុំ» ដែលនឹងចាក់បញ្ចាំងចាប់ពី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៧តទៅ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៦-៧យប់ បន្ទាប់ពីរឿង «ស្នេហ៍ប្រែកាយ»៕

 

ទស្សនាឈុតខ្លីសូមចុច៖ 

 

 

តាមដាន PNN តាមរយៈ Facebook៖ https://www.facebook.com/PNNDramaFanClub

ថ្មីៗពី PNN

Copyright © 2017 PNN TV. All Rights Reserved.