© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សម្រាប់អ្នកដែលបាន និងកំពុងតែគាំទ្ររឿងភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ប្រាកដជាបានស្គាល់តារាសម្តែងពីរដួងដែលជាតួអង្គឯកក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» ទាំងពីរវគ្គ នោះគឺលោក នូ ឧសភា និងកញ្ញា ឈិន មុន្នីនាថ។ មិនត្រឹមតែការសម្តែងបានល្អប៉ុណ្ណោះទេ តារាសម្តែងទាំងពីរដួងខាងលើក៏អាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះផងដែរ។
នៅសប្តាហ៍នេះកម្មវិធី Freshy Happy Concert នឹងអញ្ជើញតារាទាំងពីរដួង មកបកស្រាយបទចម្រៀងពីរោះៗ ដើម្បីអោយទស្សនិកជនបានប្លែកភ្នែក ប្លែកអារម្មណ៍ និងសប្បាយរីករាយ ពីតារាទាំងពីរផងដែរ។ តើពួកគេទាំងពីរនឹងលើកបទអ្វីខ្លះមកបកស្រាយ? ក្រៅពីបានជួបជាមួយតារាចម្រៀងទាំងពីដួងខាងលើនេះហើយ ក៏នៅមានតារាចម្រៀងពីរដួងផ្សេងទៀតដូចជា លោក ហ្សូណូ និងកញ្ញា ជីលីណា។
កុំភ្លេចទស្សនាការប្រគំតន្ត្រី Freshy Happy Concert នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត