© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួអង្គ សូនី ដែលបានជួបនូវរឿងមិនល្អជាច្រើនក្នុងជីវិតអាពាហ៍ពិពាហ៍នៅឯបរទេស។ ចុងក្រោយ បន្ទាប់ពីនាងត្រូវបានបែកបាក់ ដោយបានជ្រុលដៃសម្លាប់ដៃប្តីរបស់ខ្លួនមក នាងក៏បានគេចខ្លួនមករស់នៅប្រទេសខ្មែរ ដើម្បីកសាងជីវិតថ្មីមួយទៀត។ ជានិស្ស័យ នាងក៏បាននឹងនរៈដោយចៃដន្យ ហើយពេលនោះហើយ ដែលភ្លើងស្នេហ៍ចាប់ផ្តើមកើតឡើងចំពោះនាងតែម្ខាង។
ដោយសារតែចរិត និងមើលទៅជាសុភាពបុរសរបស់នរៈ ធ្វើឲ្យបេះដូងរបស់ សូនីហាក់ដូចជារំជើបរំជួល ចងជាប់នឹងនរៈ ហើយមានបំណងចង់យកនរៈធ្វើជាគូស្វាមីថែមទៀតផង។ សូនី នៅមិនទាន់ដឹងថា នរៈជាអ្នកណា នរៈមានគ្រួសារ មានប្រពន្ធកូនឬនៅនោះទេ ប៉ុន្តែនាងហាក់ដូចជាមិនខ្វល់នោះឡើយ។ សំខាន់ សូនី នាងជាមនុស្សស្រីដែលចង់ឈ្នះទៅលើចិត្តរបស់មនុស្សប្រុស ហើយនាងនឹងធ្វើយ៉ាងណា យកនរៈឲ្យបាន។
ចំណែកឯ សុគន្ធ វិញ កាន់តែបង្ខំចិត្តអុចអាល វីណាឲ្យមានចិត្តក្តៅក្រហាយ ចង់កម្ចាត់ លីតា ចេញពីនរៈ ដើម្បីយកទ្រព្យសម្បត្តិបងស្រីរបស់នាងមកវិញឲ្យបាន។ ដំណើរសាច់រឿង ក្នុងជីវិតស្នេហាថ្មីថ្មោងរបស់ នរៈនៅពេលនេះ កាន់តែមានសម្ពាធខ្លាំងឡើងហើយ ក៏ព្រោះតែមានអ្នកទីបីចូលមកបន្តបន្ទាប់។
ដើម្បីកាន់តែដឹងថា តើសាច់រឿងនៅក្នុងភាគនេះ តួអង្គខាងលើនេះនឹងធ្វើអ្វីខ្លះ សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «អ្នកម៉ាក់វ័យក្មេង វគ្គ ពីរ» ដែលមានផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ