© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីដ៏ពេញនិយមសម្រាប់កុមារ «គ្រួសាររីករាយ» បានកែប្រែឆាកថ្មីកាន់តែទាក់ទាញ និងស្រស់ស្អាតជាងមុន ដោយបានរៀបចំទៅដោយចំរុះពណ៍ ជាពិសេស ទន្សាយដ៏គួរអោយស្រឡាញ់បានពង្រីកខ្លួនកាន់តែធំជាងមុន សម្រាប់រង្វាន់ក៏នឹងផ្តល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
សប្តាហ៍ដំបូងនៃការរៀបចំឆាកថ្មីនេះដែរ ពីកម្មវិធីក៏បានស្វាគមន៍កុមាររីដ៏គួរអោយស្រឡាញ់មួយរូបគឺកុមារី សឿង ពេជ្ររក្សារ និងអ្នកម៉ាក់។ រក្សារពិតជាក្មេងស្រីម្នាក់ដ៏គួរអោយស្រឡាញ់ ពូកែញញឹម រួសរាយ រាក់ទាក់ មិនត្រឹមតែប៉ុណ្ណោះប្អូនស្រីមានភាពក្លាហានគួរអោយសរសើរ ដែលប្អូនហ៊ានឡើងមកលេងក្នុងកម្មវីធី គ្រួសាររីករាយ ដោយមិនមានភាពភ័យខ្លាចអ្វីឡើយ។
បើទោះបីជាប្អូនមានភាពក្លាហានក៏ពិតមែន ប៉ុន្តែយើងនៅមិនទាន់ដឹងថាតើសមត្ថភាពក្នុងការពន្យល់ទៅអ្នកម៉ាក់បានល្អយ៉ាងណានោះទេ។ ដូច្នេះដើម្បីចង់ដឹងថាតើរង្វាន់នៅក្នុងកម្មវិធីទាំងនេះប្អូនស្រី និងអ្នកម៉ាក់អាចយកទៅផ្ទះបានទាំងអស់ឬយ៉ាងណានោះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «គ្រួសាររីករាយ» ចាក់ផ្សាយនៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីយប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ។
សូមបញ្ជាក់ដែរថាសម្រាប់អាណាព្យាបាលដែលមានបំណងចង់អោយបុត្រធីតាចូលរួមលេងហ្គេមក្នុងកម្មវិធីគ្រួសាររីករាយ សូមទាក់ទងមកកាន់លេខទូរស័ព្ទ ០៨៧ ៥៦៩៧៥៦ ឬ ឆាតមកកាន់ទំព័រហ្វេសប៊ុគផ្លូវការរបស់ ភីអិនអិន Pnn-Tv Cambodia។លក្ខខណ្ឌសម្រាប់ប្អូនៗកុមារដែលចូលរួមលេងក្នុងកម្មវិធីត្រូវអោយមានភាពក្លាហាន និង មានអាយុចាប់ពី៥ឆ្នាំដល់៨ឆ្នាំ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត