© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រឿងបែបកំប្លែង លាយឡំនឹងស្នេហាមនោសញ្ចេតនា នៅក្នុងរឿង «សង្សារកំពូលស៊យ» ដែលបង្ហាញពីទំនាក់ស្នេហាក្រមិចក្រមើមរវាង តួអង្គ ឡាគីណា និង ឆូក។ ពួកគេទាំងពីរធ្លាប់ជាមិត្តរួមថ្នាក់កាលនៅរៀនវិទ្យាល័យ ប៉ុន្តែដោយការផ្លាស់ប្តូររូបរាង និងការចងចាំរបស់ឆូក គឺធ្វើឲ្យគេទាំងពីរនាក់មិនអាចចំណាំគ្នាបាន។ ឡាគីណា គឺជាមនុស្សស្រី ដែលឆ្លាត ដោះស្រាយគ្រប់កាលៈទេសៈ ប៉ុន្តែបែរជារាល់ពេលដែល នាងបានជួបជាមួយនឹង ឆូក គឺច្រើនតែកើមានរឿងមិនល្អចំពោះគេ។
ឆូក ធុញទ្រាន់នឹងការដែលជួបរឿងស៊យ រាល់ពេលដែលជួបនឹងឡាគីណា ប៉ុន្តែគេមើលទៅនៅតែចូលចិត្តនឹងភាពគួរឲ្យស្រឡាញ់របស់នាងដដែល។ ចាប់តាំងពីថ្ងៃដែល ឆូក និងឡាគីណា បានចូលបម្រើការងារក្នុងក្រុមហ៊ុនតែមួយមក ពួកគេចាប់ផ្តើមមានទំនាក់ទំនងស្អិតរមួតជាមួយគ្នាកាន់តែខ្លាំង ហើយឡាគីណា នាងក៏ហាក់ដូចជាមានអារម្មណ៍តិចៗទៅលើឆូកដែរ។
មិត្តរួមការងារទាំងអស់ តែងយល់ច្រឡំពីឆូក និងនាង រាល់ពេលដែលពួកគេជួបគ្នា ឬធ្វើអ្វីមួយជាមួយគ្នា ហើយនៅក្នុងឈុតឆាកនៃភាគនេះ ឡាគីណា នាងបានធ្វើឲ្យអ្នករាល់គ្្នាមានការយល់ច្រឡំ និងភ្ញាក់ផ្អើលទៀតហើយ ។
តោះទៅទស្សនាវីដេអូខ្លីនៃសាច់រឿងក្នុងភាគនេះទាំងអស់គ្នា ចង់ដឹងថា តើគូស្នេហ៍ឆ្មាកណ្តុរមួួយគូនេះ ធ្វើអ្វីទៀតហើយ? សម្រាប់សាច់រឿងពេញ សូមចូលទស្សនានៅក្នុងរឿង «សង្សារកំពូលស៊យ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ