© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនជាច្រើនប្រហែលជាបានស្គាល់តារាចម្រៀងលោក សៅ ឧត្តម រួចមកហើយ ពីទឹកដមសម្លេងផ្អែមស្រទន់របស់លោក ដែលតែងតែធ្វើអោយទស្សនិកជនបានរីករាយជាមួយបទចម្រៀងជាច្រើនបទរបស់លោក មិនថាបទចម្រៀងចេញថ្មី ឬបទចម្រៀងលំនាំដើមនោះឡើយ។
ប៉ុន្តែអ្វីដែលប្លែកសម្រាប់ទស្សនិកជននោះគឺលោក សៅ ឧត្តម នឹងឡើងមកតតាំងគ្នាជាមួយគូប្រជែងក្នុងកម្មវិធី Freshy Winner វិញម្តង ខុសប្លែកពីសព្វដងដែលវត្តមានរបស់លោកតែងតែ បង្ហាញជាមួយការបកស្រាយបទចម្រៀង។ តើលោកអាចនឹងឈ្នះក្នុងកម្មវិធីនេះដែរទេ? ក្រៅពីវត្តមានលោក សៅ ឧត្តម នៅមានវត្តមានរបស់តារាកិត្តិយសបីដួងផ្សេងទៀតដូចជា កញ្ញា កុសមា លីនដា លោក ភុល សុវណ្ណដានីន និងកញ្ញា សៀងលី។
កម្មវិធី Freshy Winner ទស្សនិកជនក៏ធ្លាប់បានដឹងរួចមកហើយថាកម្មវិធីនេះតែងតែផ្តល់សំណើចសើចក្អាកក្អាយ ពីវត្តមានរបស់តារាកិត្តិយស និងពិធីករ ពិធីការនី ដែលតែងតែឌឺដង ផ្លៃផ្កាពាក្យសំដីគ្នាទៅវិញទៅមក រួមជាមួយកាយវិការប្លែកៗ និងហ្គេមសប្បាយៗផងដែរ។ ជាពិសេសនោះសម្រាប់គូដែលអាចឈ្នះគូប្រកួតប្រជែងរបស់ខ្លួននិងមានឱកាសទៅលេងនៅវគ្គផ្តាច់ព្រ័ត្រដែលជាវគ្គដណ្តើមយកទឹកប្រាក់ប្រាំលានរៀល។
តើគូណាដែលមានសំណាងបានទៅលេងនៅវគ្គផ្តាច់ព្រ័ត្រ? កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី Freshy Winner ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧:០០ ដល់ម៉ោង ៨:០០ យប់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត